ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ក្នុង​ប្រទេស​ធ្វើ​កូដកម្ម ព្រោះតែ​តម្លៃ​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ម្ចាស់ផ្ទះ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​កូដកម្ម ព្រោះតែ​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ជា​ច្រើន និង​បាន​បង្ក​ជា​កង្វល់​ថា​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​អាច​នឹង​ធ្លាក់​ចុះ និង​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច ។ ម្ចាស់ផ្ទះ​នៅ​សៀង​ហៃ និង​ទីក្រុង​ធំ​ៗ​ដទៃ​បាន​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​សង​ថវិកា​ដែល​ពួក​គេ​បាន​ចំណាយ​លើ​ការ​ទិញ​ផ្ទះ បន្ទាប់​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​បន្ថយ​តម្លៃ​អចលនទ្រព្យ​ដើម្បី​បង្កើន​ការ​លក់…

ទីក្រុង​ប៉េ​កាំ​ង ៖ ម្ចាស់ផ្ទះ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​កូដកម្ម ព្រោះតែ​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ជា​ច្រើន និង​បាន​បង្ក​ជា​កង្វល់​ថា​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​អាច​នឹង​ធ្លាក់​ចុះ និង​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច ។

ម្ចាស់ផ្ទះ​នៅ​សៀង​ហៃ និង​ទីក្រុង​ធំ​ៗ​ដទៃ​បាន​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​មានការ​សង​ថវិកា​ដែល​ពួក​គេ​បាន​ចំណាយ​លើ​ការ​ទិញ​ផ្ទះ បន្ទាប់​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​បន្ថយ​តម្លៃ​អចលនទ្រព្យ​ដើម្បី​បង្កើន​ការ​លក់ ។

យោង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅ​សៀង​ហៃ មាន​ម្ចាស់ផ្ទះ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​លក់​អចលនទ្រព្យ​ដែល​មានការ​បញ្ចុះតម្លៃ​ដល់​ទៅ ២៥% និង​ទាមទារ​ប្រាក់​សំណង បង្ក​ឲ្យ​មាន​ជម្លោះ​ដែល​ធ្វើ​ឲ្យ​មានការ​ខូចខាត​ការិយាល័យ​នោះ​ផង​ដែរ ។

ការ​ធ្វើ​កូដកម្ម​ដែល​ស្រ​ដៀង​គ្នា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ដទៃ​ទៀត​ដែរ​ដូច​ជា Xiamen និង Guiyang រួម​ទាំង​ទីក្រុង​តូច​ៗ​ចំនួន​ទៀត ។  វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ព្យាករណ៍​ថា ស្មើនឹង​១៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ចិន ។ ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​នេះ​អាច​នឹង​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ដែល​ជាប់បំណុល​ជា​ច្រើន ។

ភស្តុ​តាង​បញ្ជាក់​ពី​ការ​អន់​ថយ​ក៏​ចាប់ផ្តើម​លេចឡើង​ដែរ ។ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ CRIC បាន​ឲ្យ​ដឹង​ថា ចំនួន​លក់​បាន​ធ្លាក់​ចុះ ២៧% កាលពី​ខែ​មុន ព្រោះតែ​បុណ្យប្រពៃណី​ជាតិ ។

បើ​ទោះជា​តម្លៃ​ផ្ទះ​ថ្មី​ៗ​ជា​មធ្យម​ក្នុង​ទីក្រុង​ធំ​ៗ​ទាំង​៧០​របស់​ប្រទេស​ចិន​បាន​កើនឡើង​១,៤%​នៅ​ខែសីហា​ពិតមែន ប៉ុន្ដែ​អ្នកវិភាគ​គិត​ថា​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​លក់​មាន​ន័យ​ថា ពេល​បន្ទាប​តម្លៃ​អចលនទ្រព្យ​បាន​ចាប់ផ្តើម​ហើយ ។ ម្ចាស់ផ្ទះ​បាន​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​ចេញ​មុខ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយនឹង​ក្រុមហ៊ុន​អចលនទ្រព្យ ដើម្បី​បង្កើន​តម្លៃ​អចលនទ្រព្យ​វិញ ។

គួរ​បញ្ជាក់​ថា កាលពី​ខែ​មុន ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​បាន​ផ្តល់​រថយន្ត​ប្រណីត​ៗ​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយនឹង​ការ​លក់​បញ្ចុះតម្លៃ​ជា​ច្រើន​ដើម្បី​ទាក់ទាញ​អតិថិជន ខណៈ​ដែល​ការ​រឹត​បន្តឹង​ផ្នែក​កម្ចី និង​ការ​ទប់ស្កាត់​ផ្នែក​ធនធាន​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​ពួក​គេ ។

ក្រុមហ៊ុន China Merchants Shekou Industrial Zone Holdings Co បាន​ផ្តល់​រថយន្តBMW Series 3 ឬ X1 ដល់​អតិថិជន​ដែល​ទិញ​ផ្ទះ​មាន​បន្ទប់​គេង​បី ឬ​ផ្ទះ​ប្រភេទ Townhouse ក្នុង​គម្រោង​របស់​ពួក​គេ​ក្នុង​ទីក្រុង​សៀង​ហៃ ។ ការ​ឲ្យ​រថយន្ត​នេះ​ស្មើនឹង​ការ​លក់​បញ្ចុះ តម្លៃ​ប្រមាណ​១០%​ទៅ​លើ​តម្លៃ​អា​ផាត​ម៉ិ​ន​ប្រមាណ ៤៥​ម៉ឺន​ដុល្លារ​ដែល​មាន​ទំហំ​៨៩​ម៉ែត្រ​ការេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ សម្រាប់​គម្រោង​របស់​China Evergrande Group​វិញ បាន​បង្កើន​ការ​បញ្ចុះតម្លៃ​ពី​១១​ទៅ​២៦% សម្រាប់​អតិថិជន​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​បុគ្គលិក​របស់ Evergrand និង​អតិថិជន​មុន​ៗ ។

ការ​ឲ្យ​រថយន្ត​ដោយ​ឥត​គិតថ្លៃ និង​ការ​លក់​បញ្ចុះតម្លៃ​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ព្យាយាម​បង្កើន​ប្រាក់​ចំណូល ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់ស្កាត់​កំណើន​តម្លៃ​ផ្ទះ​កាន់តែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រាក់​ចំណូល​ពី​ការ​លក់ ។

ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ហុងកុង​ក៏​កំពុង​តែ​ផ្តល់​កញ្ចប់​ឥត​គិតថ្លៃ​ដែរ​ដូច​ជា កញ្ចប់​ធ្វើ​ដំណើរ និង​ឥណទាន​ងាយស្រួល​ជាដើម ដើម្បី​ទាក់ទាញ​អតិថិជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ