ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើស្ទីលឯក​សណ្ឋានក្រុម​និស្សិត​វាស់ដី​របស់​សម្តេចតេជោដើរ​បោក​ប្រាស់​គេ​​នៅស្វាយរៀង

12 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ មានករណី​ឆបោក​មួយ​​ត្រូវបាន​ធ្វើឡើងដោយ​មនុស្សមិន​ស្គាល់​អត្ត​សញ្ញាណ​១ក្រុមមានគ្នា៤នាក់ ពាក់​ឯក​សណ្ឋានទាហាន​ និងអះ​​អាងថា​ជា​យុវជនវាស់ដី​សម្តេច​តេជោ​បាន​យកម៉ាស៊ីន​១គ្រឿង​ម៉ាក​ហុងដា ​ទៅ​លក់​ឱ្យ​ពល​​រដ្ឋអ្នក​លក់​គ្រឿង​​ទេស​ម្នាក់​ក្នុង​តម្លៃ​៤០០ដុល្លារ តែអ្នកលក់មាន​តែ​១០០​ដុល្លារ ក៏ពួកនេះយកស្រាបៀរ៣០កេសទៀត​​ ខណៈ​ពេល​ម្ចាស់​គេ​

ខេត្ត​ស្វាយរៀង ៖ មានករណី​ឆបោក​មួយ​​ត្រូវបាន​ធ្វើឡើងដោយ​មនុស្សមិន​ស្គាល់​អត្ត​សញ្ញាណ​១ក្រុមមានគ្នា៤នាក់  ពាក់​ឯក​សណ្ឋានទាហាន​ និងអះ​​អាងថា​ជា​យុវជនវាស់ដី​សម្តេច​តេជោ​បាន​យកម៉ាស៊ីន​១គ្រឿង​ម៉ាក​ហុងដា ​ទៅ​លក់​ឱ្យ​ពល​​រដ្ឋអ្នក​លក់​គ្រឿង​​ទេស​ម្នាក់​ក្នុង​តម្លៃ​៤០០ដុល្លារ  តែអ្នកលក់មាន​តែ​១០០​ដុល្លារ ក៏ពួកនេះយកស្រាបៀរ៣០កេសទៀត​​ ខណៈ​ពេល​ម្ចាស់​គេ​មិនព្រម​ រួច​ឡើង​ឡាន​ទៅ​បាត់​ដោយសុវត្ថិភាព ។

ហេតុ​ការណ៍​នេះកើតឡើង​​២សប្តាហ៍​មកហើយ នៅទីតាំងតូប​ជន​​រងគ្រោះលក់គ្រឿងទេស ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ប៉ុន្តែ​ទើបតែ​បែក​ធ្លាយ​ព័ត៌មាន​នៅម៉ោង​១០​ព្រឹក​ថ្ងៃទី​២៩ ឧសភា ២០១៣ នេះ ដោយសារ​ជន​រងគ្រោះ​បាន​ទៅ​​ប្តឹង​សមត្ថកិច្ច​រួច​ហើយ​ដែរ តែ​សមត្ថ​កិច្ចហាក់​ខ្លាចរអារ​ពេល​ឮឈ្មោះក្រុម​វាស់ដី​របស់​សម្តេចតេជោ ។

ប៉ុន្តែ​ថ្មីៗនេះ​ដោយសារ​ក្រុម​ខាង​លើ​បាន​បន្ត​សកម្ម​ភាព​យ៉ាង​គគ្លើនថែម​៤កន្លែង​ទៀត​នៅក្រុង​​ស្វាយ​​រៀង ទើប​ក្រុម​សមត្ថកិច្ចដាក់​ការ​ស្រាវ​ជ្រាវ​​ចាត់​ការតាម​​ផ្លូវ​ច្បាប់ ៕​