ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​…! ចោរ​ថ្លើមធំ​កាត់​សោ​របង​ចូល​លួច​រថយន្ត​បាន​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ ចាប់ផ្តើម​កក្រើក​ទៀត​ហើយ​នៅ​ក្រុង​តា​ខ្មៅ ខណៈ​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាត់​សោលួចយក​រថយន្ត មួយ​គ្រឿង​ម៉ាក Camry បា​ឡែ​ន បាន​សម្រេច​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០…

​ខេត្តកណ្តាល ៖ ចាប់ផ្តើម​កក្រើក​ទៀត​ហើយ​នៅ​ក្រុង​តា​ខ្មៅ ខណៈ​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាត់​សោលួចយក​រថយន្ត មួយ​គ្រឿង​ម៉ាក Camry បា​ឡែ​ន បាន​សម្រេច​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​០១៨ ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​អាហារ​ដ្ឋា​ន​ស្រី​ពេជ្រ​ជាប់​ផ្លូវ​១១៥​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។​

ជន​រង​គ្រោះ​ឈ្មោះ ខុន សេង​ហ៊ាន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​កន្លែង​កើតហេតុ ។ ជនល្មើស​២​នាក់ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ កំពស់​ប្រហែល​១.៧៥cm (​គេចខ្លួន​) បាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក Camry បា​ឡែ​ន ពណ៌​ស ស៊េរី​ឆ្នាំ​២០០៣ ផ្លា​ក​លេខ ភ្នំពេញ ២AR-០២១១ (​កង់​ស្ព័​រ​ពណ៌​ខ្មៅ​) ។​

​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចត​រថយន្ត​ទុក​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​(​ហាង​ស្រី​ពេជ្រ​) ដោយ​ចាក់សោរ​បងសំណាញ់​ព័ទ្ធ​ជុំវិញ​ជា​រៀង​រាល់​យប់ ។​

​លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​មាន​ជនសង្ស័យ​២​នាក់​ដូច​មាន​ភិនភាគ​ខាងលើ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​កាត់​សោ​ទ្វារ​បង​ចូល​លួច​យក​រថយន្ត​ខាងលើ​ជិះ​ចេញ​តាម​ផ្លូវ​១១៥​ទៅ​ទិស​ខាងលិច​បាត់​តែ​ម្តង នៅ​ពេល​នេះ​កម្លាំង​កំពុង​ស្រាវជ្រាវ​ជនល្មើស​ចាប់​យក​មក​ផ្ត​ន្តា​ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ