ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​មែន​…​ក្នុង​ម៉ូតូ​មាន​ថ្នាំ​សម្រើប​និង​ស្រោមអនាម័យ​ស្រាប់​ទៀត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន យក​មក​កាន់​ស្នងការដ្ឋាន កាលពី​ថ្ងៃ​ទី​១៩ ​តុលា ​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទ​ប្រកាន់​ចាប់រំលោភ​កូនស្រី​​​គាត់អាយុ​៩​ឆ្នាំ ​ប្រព្រឹត្តកាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ថ្ងៃ​ទី​១៣​…

​ខេត្តកំពង់ឆ្នាំង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន យក​មក​កាន់​ស្នងការដ្ឋាន កាលពី​ថ្ងៃ​ទី​១៩ ​តុលា ​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទ​ប្រកាន់​ចាប់រំលោភ​កូនស្រី​​​គាត់អាយុ​៩​ឆ្នាំ ​ប្រព្រឹត្តកាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ថ្ងៃ​ទី​១៣​ តុលា កន្លងមក ស្ថិត​នៅ​ចំណុច​ដីចំការ​មួយ​កន្លែង​ ​ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ។​

សេចកក្តីរាយការណ៍បន្តថា ​ជន​ស​ង្ស​យ័​​ឈ្មោះ វង​ វឿ​ន ​អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្នុង ភូមិ​ដា ឃុំ​ដា​ស្រុក​កំពង់​លែង ។​ បើតាម​​សម្តី​​ក្មេង​ស្រី​រង​គ្រោះ​ថា កាលពី​​កើតហេតុ ម៉ោង​​ប្រមាណ​ជាង​១០​ព្រឹក ​​ខ្លួន​ និងក្មេង​ស្រី​ម្នាក់​ទៀត ​ឈ្មោះស្រី​តូច កំពុង​ឃ្វាល​ពពែ នៅ​ចំណុច​ភ្នំ​បូក​ក្នុងភូមិ​ជំ​ពារ ឃុំ​ព្រៃ​គ្រី ស្រាប់តែ​ឃើញ​ពូ​ម្នាក់​ (ជនសង្ស័យ)បា ន​ជិ​ញ​ម៉ូតូ​​មក​ឈប់​នៅ​មាត់​ផ្លូវ​ ហើយ​បាន​ដើរមក​សួរ​ខ្លួន​ថា​ «ចងបាន​លុយ​ចាយ​អត់ ?»។

នាងបន្តថា បើ​ចង់​ ពូ​​ឱ្យ​២០០០​រៀល ហើយ​ទៅ​ឃ្វាល​ពពែ​ជាមួយ​ពូ ពេល​នោះ​ស្រី​តូច ​ក៏​ប​បួល​ខ្លួន​ត្រឡប់​មក​​វិញ តែ​ត្រូវ​ជន​ស​ង្ស័យចាប់ដៃ​ខ្លួន​ជាប់ ហើយ​ទាញ​ចូល​ក្នុង​ព្រៃ​នៅ​ជើងភ្នំ ពេល​នោះ​ស្រី​តូច​ ភ​យ័​ពេក រត់​ទៅ​ផ្ទះ​បាត់​ទៅ ។ ចំណែក​ខ្លួន ក៏​​ត្រូវ​ពូនោះ​ចាប់រំលោភ ប៉ុន្តែ​ដោយ​ការ​ឈឺចាប់​ខ្លាំង​ពេក ​​នាងប្រាប់ថា «សុំ​ឈឺ​នោម»  ហើយ​ជន​ស​ង្ស​យ័​លែងដៃ ទើប​នាងឆ្លៀត​ឱកាសរ​ត់ទៅ​ផ្ទះ​អ្នក​ជិតខាង​ឱ្យ​​ជួយ ។ ភ្លាម​នោះ អ្នក​ជិតខាង​តាម​រក​ជន​ស​ង្ស័យ​មិនឃើញ ​ទើប​ទៅ​ប្រាប់​ម្តាយ​នាង​ភ្លាម​ៗ​ដែរ បន្ទាប់​មក ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋ​ឃុំ​ព្រៃ​គ្រី ដើម្បី​ជួយ​ចាត់ការ​ក្នុង​រឿង​នេះ ។​

​ប្រភព​ដដែល​​បន្ត​ថា ឆ្លង​តាម​ការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ខាងលើ រួម​និង​សាក្សី​ជា​ច្រើន​និង​ឯកសារ​វត្ថុ​តាង​​ជនសង្ស័យ សមត្ថកិច្ច​បាន​ឆែក​ឃើញ​វត្ថុ​តាង រួម​មានថ្នាំ​សម្រើប​ជា​ច្រើន​គ្រាប់ ស្រោម​អ​នា​ម័យ​នៅ​ក្នុង​ម៉ូតូ​របស់​ជន​ស​ង្ស​យ័​ផង​ដែរ ។​

អត្ថបទសរសេរ ដោយ