ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រ​ប់​​​គ្នា​…ខំជួយសង្គ្រោះក្នុង​ហេតុការណ៍​នេះ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានញាប់ដៃ​ញាប់​ជើង​គ្រប់​គ្នា​ ក្នុង​ការ​ជួយ​កម្មការិនី ​ដែល​ដួល​សន្លប់​នៅ​រោងចក្រ​វី​ង​ស្តា​រ៍​ស៊ូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឫស្សី…

ខេត្តកំពង់ស្ពឺ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានញាប់ដៃ​ញាប់​ជើង​គ្រប់​គ្នា​ ក្នុង​ការ​ជួយ​កម្មការិនី ​ដែល​ដួល​សន្លប់​នៅ​រោងចក្រ​វី​ង​ស្តា​រ៍​ស៊ូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​អង្គ​សុ​គ​ន្ធា
ឃុំ​មហាឫស្សី ស្រុក​គងពិសី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​កម្មករ-កម្មការិនី​ជិត​១០០​នាក់​បាន​ដួល​សន្លប់ ក្រោយ​ពី​មាន​អាការ​ភិតភ័យ ខណៈ​កម្មការិនី​ម្នាក់​ឈ្មោះយ៉េ​ង សុ​ី​ឌី​ម អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​ក្រុម​H8 ដែល​ទើបតែនឹង​ចូល​ធ្វើការ​ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​កន្លង​ទៅ សង្ស័យ​មាន​ជំងឺ​ប្រចាំ​កាយ​បាន​ស្រែក​ឡូឡា​ខ្លាំង​ៗ ។ ពេល​នោះ ស្រាប់តែ​កម្មករ​ដទៃ​ទៀតដែល​នៅ​ក្បែរ​មាន​អារម្មណ៍​ភិតភ័យ ដោយ​អ្នកខ្លះ​រត់​ចេញ​មក​ក្រៅ ​និង​អ្នកខ្លះ​មាន​អាការ​ងងឹតមុខ ក៏​ទន់ដៃទន់ជើង​ដួល​សន្លប់ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍នេះ​ដែរ ក៏​បានការ​ជួយ​សម្របសម្រួល​សង្គ្រោះ​បឋម​ពី​ក្រុម​សន្ដិសុខ​យាម​ក្រុមហ៊ុន កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រុក និង​មាន​មន្ដ្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន ជួយ​បញ្ជូន​បងប្អូន​កម្មករ​ទៅ​កាន់​គ្លីនិក និង​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី ។

តាម​លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ាអធិការ​នគរបាល​ស្រុក​គងពិសី​ថា កម្មករ​ដែលបាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក និង​គ្លីនិក​មាន​ចំនួន​ជិត​១០០​នាក់ ។ ការ​សន្លប់​មាន​ចំនួន​ច្រើន​នេះ គឺ​ពេល​មានការ​ឆោឡោ​ក្នុង​រោងចក្រ​កម្មការិនី​ខ្លះ​បាន​ជួយ​គ្រាហ៍​អ្នក​ដែល​មាន​អាការធ្ងន់​រហូត​ទៅ​ដល់​ពេទ្យ នាង​វិលមុខ​ក៏​សម្រាក​នៅ​មន្ទីរពេទ្យ​តែ​ម្ដង ។

ទោះបីជា​បែប​ណា កម្មករ​កម្មការិនី​ទាំង​អស់នេះ មាន​អាការ​ធូរស្រាល​វិញ​ហើយ និង​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។ តាម​ព័ត៌មាន​ថា នៅ​រោងចក្រ​មួយ​នេះ មាន​កម្មករនិយោជិត​ចំនួន​១​ម៉ឺន​នាក់ ៕ ​

អត្ថបទសរសេរ ដោយ