ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​តាមដាន​ទាន់​ឃើញនឹងភ្នែក​ដល់​មុខ​ផ្ទះ​… ទើប​បែកធ្លាយ​រឿង​ពិត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​តាម​ឃ្លាំមើល​គ្រប់​ដំណើរ និង​សកម្មភាព ទើប​បែក​ធ្លាយ​លេច​ចេញ​ឈុត​ឆាក​ស្នេហា​ត្រីកោណ​លួចលាក់​ជាមួយនឹង​កូនជាង​សិប្បកម្ម​របស់​​ប្តី​ខ្លួន ហើយ​ត្រូវ​ប​ម្លាំ​ង​ប៉ុស្តិ៍​អូរ​ចេ​ង ឃាត់ខ្លួន​មក​សួរនាំ​។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​៨ យប់ ថ្ងៃ​ទី​១៦…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​តាម​ឃ្លាំមើល​គ្រប់​ដំណើរ និង​សកម្មភាព ទើប​បែក​ធ្លាយ​លេច​ចេញ​ឈុត​ឆាក​ស្នេហា​ត្រីកោណ​លួចលាក់​ជាមួយនឹង​កូនជាង​សិប្បកម្ម​របស់​​ប្តី​ខ្លួន ហើយ​ត្រូវ​ប​ម្លាំ​ង​ប៉ុស្តិ៍​អូរ​ចេ​ង ឃាត់ខ្លួន​មក​សួរនាំ​។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​៨ យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ប្រភព​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ចេ​ង ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ភ្លាម អំពី​ករណី​ពង្រាត់​គ្នា​មក​សំងំ​នៅ​ចំណុច​ផ្ទះ​កើតហេតុ​ក្នុងភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ កម្លាំង​ក៏​ចុះ​ទៅ​ដល់ ហើយ​ធ្វើការ​ឃាត់ខ្លួន​នាំ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​អូរ​ចេ​ង​តែ​ម្តង ។

ប្រភព​បន្ត​ថា ភាគី​ខាង​ស្រី​អាយុ​៣២​ឆ្នាំ​ស្នាក់​នៅផ្ទះ​បើក​សិប្បកម្ម តុ​-​ទូរ ក្នុង​ក្រុង​បាន​លុង ហើយ​ប្តី​ឈ្មោះ ពេជ្រ សុភា អាយុ​៣៧​ឆ្នាំ ជា​មេជាង និង​មានកូន​ស្រី​២​នាក់ កូន​បង​អាយុ​១២​ឆ្នាំ និង​កូន​ប្អូន​អាយុ​១០​ឆ្នាំ ។ ចំណែកឯ​ភាគី​ខាង​ប្រុស​ដែល​ពង្រាត់​នាង​មក​ដល់​ផ្ទះ​របស់​ខ្លួន​នោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ហុង ច​ន្ត្រា អាយុ​២៤​ឆ្នាំ មុខរបរ​កូនជាង​ធ្វើ​តុ​-​ទូរ រស់នៅ​បណ្តោះអាសន្ន​ជាមួយ​មេជាង​ភូមិ​-​ឃុំ​ខាងលើ​រហូត​មក ។

យោង​តាម​ពាក្យបណ្តឹង​ភាគី​ខាង​ប្តី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ តុលា ម៉ោង​៧​យប់​នោះ​​ខ្លួន​បានឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​កូនជាង​របស់​ខ្លួន​ឈ្មោះ ហុង ច​ន្ត្រា ចេញពី​ក្រុង​បាន​លុង ឆ្ពោះទៅ​ផ្ទះ​របស់​គេ​នៅ​ភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ​។ ហើយ​ខ្លួន​ជា​ប្តី​ក៏​ជិះ​ម៉ូតូ​តាម​មើល​សកម្មភាព​តាម​ក្រោយ​រហូត​ដល់​គោលដៅ និង​ឃើញ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​ទាញ​ទ្វារ​បិទ ហើយ​ខ្លួន (​ជា​ប្តី​) ក៏​ស្ទុះ​ទៅ​ហៅ​ប្រពន្ធ​ឲ្យ​ចេញ​មក​ក្រៅ​ផ្ទះ តែ​ពួក​គេ​មិន​ព្រម​ឆ្លើយឆ្លង​មួយ​មាត់​សោះ ទើប​គេ​ប្តឹង​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​ចេ​ង​ឲ្យ​មក​ជួយ​អន្តរា​គមន៍​ភ្លាម​ៗ​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សម​ត្ច​កិច្ច​ថា នាង​ពុំ​មាន​ស្នេហា​អ្វី​ជាមួយ​បុរស​ឈ្មោះ​ហុង ច​ន្ត្រា​នោះ​ឡើយ គឺ​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ ។ នាង​រៀបរាប់​ទាំង​យំ​ថា មក​ស្នាក់​នៅផ្ទះ​ហុង ច​ន្ត្រា គ្រាន់តែ​បណ្តោះអាសន្ន​ទេ ព្រោះ​ការ​ធុញទ្រាន់ និង​ការ​រួមរស់​ជាមួយ​ប្តី​ជាង​១០​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ប្តី​ធ្វើបាប​ផ្លូវចិត្ត ផ្លូវ​កាយ ស្គាល់​គ្រប់​រសជាតិ​មិន​បាន​ផ្តល់​សេច​ក្តីសុខ ។ នាង​ថា សម្រេចចិត្ត​បញ្ចប់សេចក្តី​ស្នេហា​រវាង​ប្តី​ប្រពន្ធ ទើប​ជ្រើសរើស​ផ្លូវ​នេះ។

លោក ពេជ្រ សុភា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​នឹង​ប្រពន្ធ​បាន​ចាប់ដៃ​គ្នា​ជាង​១០​ឆ្នាំ​កន្លង​មក ហើយ​នៅ​ខេត្តស្វាយរៀង ហើយ​នាំ​គ្នា​មក​រស់នៅ​ក្នុង​ខេត្តរតនគិរី​នេះ​បាន​ជាង​៤​ឆ្នាំ និង​ប្រកប​មុខរបរ​បើក​រោង​សិ​កម្ម​តុ​-​ទូ ។ ការ​ចោទប្រកាន់​ពី​ប្រពន្ធ​ថា ខ្លួន​លួច​ក្បត់​ចិត្ត​មាន​ស្រី​ថ្មី​លោក​មិន​ប្រកែក​ទេ លោក​ថា ធម្មតា​ប្រុស​តែងតែមាន ប៉ុន្តែ​លោក​មិន​ដែល​​ចោល​ទេ ប្រពន្ធដើម​នោះ​។

លោក​ពេជ្រ សុភា បន្ត​ថា ហើយ​ចំពោះ​ប្រពន្ធ​របស់​លោក​មាន​សាហា​យ​ស្មន់​ជាមួយ​កូន​ជាង​ឈ្មោះ ហុង ច​ន្ត្រា តាំងពី​ពេល​ណា គឺ​លោក​ពុំ​បានដឹង​ទេ តែ​មាន​បងប្អូន​ជិតខាង​ខ្សឹប​ប្រាប់​ក៏​លោក​ពុំ​បាន​ចាប់អារម្មណ៍​ដែរ ។ ទើបតែ​នៅ​យប់​កើតហេតុ​ថ្ងៃ​ទី​១៦ តុលា​នេះ​ទេ ដែល​បែកធ្លាយ បើ​រឿងរ៉ាវ​បែប​នេះ​កើតឡើង​ទៅ​ហើយ​លោក​នឹង​បញ្ចប់​វា​តែ​ម្តង គឺ​ទៅ​បញ្ចប់​នៅ​ស្រុក​កំណើត​ខេត្តស្វាយរៀង ទីនោះ​ជា​កន្លែង​ផ្តើម​ស្នេហ៍​មាន​ម៉ែឪ​ចាស់​ទុំ​ជា​សាក្សី​ដឹង​ឮ​នៃ​សេចក្តី​ស្នេហា​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ