ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៨ ស្ថិត​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៨ ស្ថិត​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។​

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ន​ន ស​ភី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ចំណែក​អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ ។

បន្ទាប់ពីកើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​គ្លីនិក​វាល​រេញ រីឯ​រថយន្ត​បង្ក​ត្រូវ​បានសមត្ថកិច្ច​យក​មក​រក្សា​ទុក ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយនៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ