ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ល្បី​បង្កង​ខេត្តតាកែវ តែ​ដឹង​អត់​ខែ​ណា​មាន​បង្កង​បឹង​ធម្មជាតិ ខែ​ណា​បង្កង​ចិញ្ចឹម​ពី​ស្រុក​យួន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ខេត្តតាកែវ​ជា​ខេត្ត​ដែល​គ្រប់​គ្នា​ទទួលស្គាល់​ថា សម្បូរ​ទៅ​ដោយ​បង្កង​បឹង​ធម្មជាតិ​ធំ​ៗ​ជា​ច្រើន ហើយដោយ​សារ​តែ​នៅ​ឆ្នាំ​នេះ​ទឹកបាន​ឡើង​ខ្លាំង​បាន​បង្ក​ធ្វើ​អោយ​ជន់​លិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន តែ​ដោយឡែក​សម្រាប់​ខេត្តតាកែវ​វិញ​ទឹក​មិន​បាន​បង្ក​អោយ​មាន​ជន់​លិច​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ឡើយ​តែ​បែ​ជា​ធ្វើ​អោយ​សម្បូរ​បង្កង​ក្នុង​បឹង​ធម្មជាតិ​ទៅ​វិញ ។ លោក ដួង សុ​ខឿន…

ខេត្តតាកែវ ៖ ខេត្តតាកែវ​ជា​ខេត្ត​ដែល​គ្រប់​គ្នា​ទទួលស្គាល់​ថា សម្បូរ​ទៅ​ដោយ​បង្កង​បឹង​ធម្មជាតិ​ធំ​ៗ​ជា​ច្រើន ហើយដោយ​សារ​តែ​នៅ​ឆ្នាំ​នេះ​ទឹកបាន​ឡើង​ខ្លាំង​បាន​បង្ក​ធ្វើ​អោយ​ជន់​លិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន តែ​ដោយឡែក​សម្រាប់​ខេត្តតាកែវ​វិញ​ទឹក​មិន​បាន​បង្ក​អោយ​មាន​ជន់​លិច​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ឡើយ​តែ​បែ​ជា​ធ្វើ​អោយ​សម្បូរ​បង្កង​ក្នុង​បឹង​ធម្មជាតិ​ទៅ​វិញ ។

លោក ដួង សុ​ខឿន ដែល​ជា​អ្នក​ទទួល​ទិញ​លក់​បង្កង​ធំ​ជាងគេ​នៅ​កំពង់ទូក​លើ ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បានអោយ​ដឹង​ថា គាត់​បាន​រកស៊ី​លក់​បង្កង​យូរ​មក​ហើយដោយ​បាន​ស្គាល់​ច្បាស់​ណាស់​អំពី​បង្កង​បឹង​ធម្មជាតិ និង​បង្កង​ចិញ្ចឹម​ដែល​នាំ​ចូល​មក​ពី​ស្រុក​យួន​យក​មក​លក់​នៅ​ទី​នេះ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ឆ្នាំ​នេះ​ដោយសារ​តែ​ទឹក​ឡើង​ខ្លាំង​នោះ​ធ្វើ​អោយ​បង្កង​បឹង​ធម្មជាតិ​សម្បូរ​ច្រើន ហើយ​កន្លែង​របស់​គាត់​នេះ​ចាប់ផ្តើម​ទិញ​លក់​បង្កង​បឹង​ធម្មជាតិ​ចាប់ពី​ខែ​៩​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ហើយ​ចំពោះ​តម្លៃ​ហាងឆេង​បង្កង​បឹង​ធម្មជាតិ​នៅ​កន្លែង​គាត់​នេះ​បង្កង​លេខ​១​មាន​ចាប់ពី​៦​ទៅ​៧​បង្កង តម្លៃ​៣៧​ទៅ​៤០​ដុល្លារ​ក្នុង​១​គីឡូក្រាម​, បង្កង​លេខ​២ មាន​ចាប់​ពី​១០​ទៅ​១៣​បង្កង តម្លៃ​៣០​ដុល្លារ​ក្នុង​១​គីឡូក្រាម និង​បង្កង​លេខ​៣ មាន​ចាប់ពី​១៩​ទៅ​២១​បង្កង តម្លៃ​២០​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​បង្កង​បឹង​ធម្មជាតិ​ដែល​គាត់​ដាក់​រាល់​ថ្ងៃនេះ​គឺ​តាត់​ប្រមូល​ទិញ​ពី​អ្នក​ប្រមូល​ពី​ស្រុក​កោះអណ្តែត​មក​ដោយ​អ្នក​ប្រមូល​ទិញ​យក​មក​លក់​អោយ​គាត់​នោះ​គឺ​គេ​ប្រមូល​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ​ដែល​ដើរ​បង់​សណា​ញ់ និង​ដាក់​លប​បង្កង​យក​មក​លក់ ហើយ​បើ​ចំពោះ​បង្កង​បឹង​ធម្មជាតិ​វិញ​គឺ​មាន​ចាប់ពី​ខែ​៩​ទៅ​ដល់​ខែ​១២ ។

ចំណែក​ខែ​១ និង​ខែ​២​វិញ​មាន​បង្កង​បឹង​ធម្មជាតិ​ដែរ តែ​ជា​បង្កង​ដែល​គេ​កៀរ​សម្រាស់ ហើយ​ផុត​ពី​ខែ​២​តទៅ​បង្កង​ដែល​មាន​ដាក់​លក់​តាម​ទូ​នោះ​ជា​បង្កង​ទន្លេ​នាំ​ចូល​មក​ពី​ស្រុក​យួន ហើយ​បង្កង​ទន្លេ​នេះ​ដែរ​គេ​ចិញ្ចឹម​ដោយ​រែង​ព្រួល​ព័ទ្ធ​ទន្លេ​ចិញ្ចឹម​បង្កង​តែ​ម្តង ។

លោក សៅ កុសល់ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បានអោយ​ដឹង​ថា ចំពោះ​ខេត្តតាកែវ​មិន​មាន​កន្លែង​ចិញ្ចឹម​បង្កង​ទេ ដោយ​កាលពីមុន​នៅ​ស្រុក​ត្រាំកក់​មាន​គេ​សាក​ចិញ្ចឹម​ដែរ​តែ​ត្រូវ​បរាជ័យ​ទៅ​វិញ តែ​មាន​កន្លែង​ភ្ញាស់​កូន​បង្កង​សម្រាប់​លក់​ទៅ​ខេត្ត​ផ្សេង​តែ​ក៏​មិនដឹង​ថា នៅ​ដំណើរការ​ឬ​ក៏​អត់​នោះ​ដែរ ហើយ​សម្រាប់​បង្កង​បឹង​ធម្មជាតិ​នៅ​ឆ្នាំ​នេះ​ដោយសារ​ទឹកធំ​ធ្វើ​អោយ​បង្កង​សម្បូរ​ច្រើន​លើស​ឆ្នាំ​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ