ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម ធ្វើ​ជាស្តេច​មាឃ​ក្នុង​​ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ព្រះរាជ​ពិធី​​ទ្វាទសមាស​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើទី​លាន​បាល់​ទាត់​ (ស្តាត) ខេត្ត​កំពង់​​ចាម នា​វេលា​ព្រឹក​​ថ្ងៃ​ទី​២៨ ឧសភា ២០១៣ ត្រូវ​នឹង​ថ្ងៃ៤ រោច ខែ​​ពិសាខ ស្ថិត​ក្រោម​ព្រះ​រាជា​ធិបតី​ព្រះ​មហាក្សត្រ ព្រះ​បរម​នាថ នរោត្តម​​សីហមុនី និង​មាន​ការ​យាង-​​អញ្ជើញ​ចូល​រួម​​ពី​​ឥស្សរ​ជន នាហ្មឺន មន្ត្រី មន្ត្រី​អ្នក​មុខ​អ្នក​​ការ កង​កម្លាំង​​​ប្រដាប់​អាវុធ​​ ប្រជា​

ខេត្តកំពង់ចាម ៖ ព្រះរាជ​ពិធី​​ទ្វាទសមាស​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើទី​លាន​បាល់​ទាត់​ (ស្តាត) ខេត្ត​កំពង់​​ចាម នា​វេលា​ព្រឹក​​ថ្ងៃ​ទី​២៨ ឧសភា ២០១៣ ត្រូវ​នឹង​ថ្ងៃ៤ រោច ខែ​​ពិសាខ  ស្ថិត​ក្រោម​ព្រះ​រាជា​ធិបតី​ព្រះ​មហាក្សត្រ ព្រះ​បរម​នាថ នរោត្តម​​សីហមុនី និង​មាន​ការ​យាង-​​អញ្ជើញ​ចូល​រួម​​ពី​​ឥស្សរ​ជន  នាហ្មឺន មន្ត្រី មន្ត្រី​អ្នក​មុខ​អ្នក​​ការ កង​កម្លាំង​​​ប្រដាប់​អាវុធ​​ ប្រជា​រាស្ត្រ និង​សិស្សានុ​សិស្ស​យ៉ាង​ច្រើន​កុះករ។

ព្រះ​​​រាជពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅឆ្នាំ​នេះ ប្លែក​ពី​ឆ្នាំ​មុនៗ ដោយ​សារ​ថា ឆ្នាំ​មុនៗ​តែង​រៀប​ចំធ្វើ​ពិធី​នេះឡើង​នៅ​ទីវាល​ព្រះ​មេរុ ហៅ​វាលព្រះមេនជាប់​ខាង​ជើង​ព្រះ​បរម​​រាជ​វាំង​រាជ​ធានី​ភ្នំពេញ  តែ​​ឆ្នាំ​នេះ​គឺ​ប្រារព្ធ​ធ្វើ​​នៅ​ខេត្ត​​​កំពង់ចាម ។ អភិ​បាល​ខេត្ត​​កំពង់​ចាម លោក​លន់ ​លឹម​ថៃ ​ត្រូវ​ធ្វើ​​ជា​​ស្តេចមាឃ និង​លោក​ជំទាវ ស៊្រុន ណាង ជាភរិយា​ ​​ធ្វើ​ជា​​ព្រះ​មេហួ ដែល​ពេល​នេះ​ត្រូវ​គេ​ដង្ហែ​ជុំ​វិញ ទី​ព្រះ​ស្រែ (ស្តាត​​​បាល់​ទាត់​ខេត្ត​​កំពង់​ចាម) ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​មហា​គ្រួសារ ​​លោក​លន់ លឹមថៃ អភិ​បាល​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា  រូប​លោក​មាន​​ក្តី​រំភើប​សប្បាយ​រីក​រាយ​​ខ្លាំងណាស់ ដោយធ្វើជាស្តេច​មាឃ តំណាង​​ព្រះ​មហា​ក្សត្រ​ និងភរិយា​របស់​​លោក​​បាន​ធ្វើជា​ព្រះមេហួ… ហើយ​នឹង​​ខិត​ខំ​ប្រតិ​បត្តិ​ចំពោះ​ព្រះ​រាជ​ពិធី​នេះឱ្យ​បាន​​ល្អ។

សូម​រំលឹក​ថា ​ព្រះរាជពិធីទ្វាទ​ស​មាស​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​​​កាល​ពី​ឆ្នាំ​២០១២ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​លើ​​ទី​វាល​ព្រះ​ស្រែ​វាល​ព្រះ​មេរុ ហៅ​វាល​ព្រះ​មេន  ស្ថិត​នៅ​ខាង​​ជើងព្រះ​បរម​រាជវាំង នាព្រឹក​ថ្ងៃ៤​រោច  ខែពិសាខ ពុទ្ធ​សករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី​៩ ឧសភា ២០១២ ក្រោម​ព្រះ​រាជាធិបតី​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ។ យាង​និងអញ្ជើញ​​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​​ច្រត់​ព្រះ​នង្គ័ល​​នា​ឱកាស​នោះ​ដែរ មានព្រះសង្ឃ​រាជ​ទាំង​ពីរ​គណៈ សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ ហេង សំរិន ប្រធានរដ្ឋសភា សមាជិក​ សមា​ជិកា​ព្រឹទ្ធ​សភា រដ្ឋសភា រាជរដ្ឋាភិបាល រាជ​វង្សានុ​វង្ស ឯកអគ្គរាជ​ទូត រដ្ឋ​ទូត ប្រទេស​​ជាមិត្ត​ប្រចាំ​កម្ពុជា ប្រជារាស្ត្រ​ និងសិស្សានុ​សិស្ស​​ជាច្រើន​កុះករ ។

កាល​ណោះ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រាវុឌ្ឍ បាន​ធ្វើ​​ជា​​សម្តេច​មាឃ  និង​ម្ចាស់​ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីដា ជា​ព្រះ​មេហួ ។ ​ចំណែក​លោក​ទី សុគន្ធ អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួងកសិ​កម្ម​ រុក្ខា​ប្រមាញ់ និងនេសាទ ​កាន់​នង្គ័ល​នាំមុខ និង​នៅ​ខាងក្រោយ​លោក​មាស រ៉េន ទី​ប្រឹក្សា​សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល ។

ចំណែកឯ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​​ឆ្នាំ​២០១១ ​បាន​​ប្រារព្ធ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​២១ ឧសភា លោក​សាយ ឈុំ អនុប្រធាន​ទី​១ ព្រឹទ្ធ​សភា​ ធ្វើជា​ស្តេច​​​មាឃ ហើយ​លោក​ជំទាវ កែ ច័ន្ទ​មុនី សមា​ជិកា​រដ្ឋសភា​​មណ្ឌលកំពង់​ឆ្នាំង ធ្វើ​ជា​​ព្រះ​មេហួ ។

បើ​​និយាយ​ពីចំណេរ​កាល​នៃព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​គេ​មិន​ទាន់​ដឹង​ថា ទំនៀម​ទម្លាប់​ស្តេច​ច្រត់​ព្រះ​នង្គ័ល​​នៅ​កម្ពុជ​​រដ្ឋ ទើប​នឹងមាន​ក្នុងសម័យ​នេះ ឬ​មាន​​​មក​អំពី​បុរាណ​កាល?  តាម​សេច​​ក្តី​យល់ខ្មែរ​ជាច្រើន​ថា មាន​មកអំពី​​បុរាណ​កាល​ម៉្លេះ ។ ពិត​មែន​តែ​ថា រឿង​​ស្តេច​ច្រត់​ព្រះ​នង្គ័ល​ក្នុងសម័យ​នគរ​ភ្នំ (ហ្វូណន) និង​ក្នុង​សម័យ​នគរធំ (យសោធរបុរៈ) ឯណោះ មិន​ឃើញ​មាន​ប្រាកដ​ក្នុង​ព្រះ​រាជ​ពង្សាវតារ ឬ​ក្នុង​សេចក្តី​កត់​ហេតុ​ឯណា​នោះទេ ប៉ុន្តែ​ទោះ​​បីដូច្នោះ​ក៏ត្រូវ​តែ​យល់​ថា ​ទំនៀម​ស្តេច​ច្រត់​​ព្រះ​នង្គ័ល​នោះ​ធ្លាប់​មាន​យូរអង្វែង​មក​ហើយ​ជា​ប្រាកដ ដោយ​មាន​ភស្តុតាង​ប្រាកដ​នៅក្នុង​ប្រវត្តិសាស្ត្រ ​និង​ច្បាប់​​ខ្មែរ​បុរាណ​ជាគ្រឿង​សំអាង​ខ្លះ គឺ​ប្រាកដ​តាម​ប្រវត្តិសាស្ត្រថា ពួក​ជន​ដែល​​បាន​ស្ថាបនា​ប្រទេសកម្ពុជា​ជាន់​​ដើម​នោះ ​គឺពពួក​មនុស្សដែល​ចុះ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង ដូចយ៉ាង​ព្រះ​បាទ​កោណ្ឌញ្ញរាជ (ដែល​ចិន​ហៅ​ហួន​​ទៀន) ជា​បឋម​ក្សត្រ​របស់​ខ្លួន និង​ព្រះ បាទ​កោណ្ឌញ្ញរាជ-ជយវរ្ម័ន ដែល​ជាក្សត្រ​ល្បី​នាម​ក្នុងសម័យ​នគរ​ភ្នំ កាល​ដែល​ចុះ​មក​​ស្ថាបនា​ឥស្សរ​ភាព​ក្នុង​ប្រទេស​នេះ​មិន​មែន​មក​​តែ​ខ្លួន​ទទេនោះ​ទេ បាន​ទាំង​នាំ​យក​អារ្យ​ធម៌  គឺលទ្ធិ​ទំនៀម, សាសនា និង​វិជ្ជា​ផ្សេងៗ​មក​ប្រព្រឹត្ត​ប្រតិបត្តិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង ទាល់តែ​ប្រាកដ​កិត្តិយស​ថា ខ្មែរ​ជា​ឥណ្ឌាតូច​នៅ​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ ។

នេះ​ប្រសិន​បើ​គេ​ព្យាយាម​រួបរួម​​រឿង​លទ្ធិ​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា​​មកប្រៀប​ធៀបនឹងលទ្ធិ​​ទំនៀម​របស់ខ្មែរ គង់​តែ​ឃើញ​ត្រូវគ្នា​ជា​ច្រើន​អន្លើ ។

មាន​​រូប​ ១-ឈ្មោះ​ពល ទេព ឬហៅ ពល​រាម ជារូប​​លីនង្គ័ល ​​គេ​សាងឡើង​​​សម្រាប់​បូជា​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ រូប​នេះ​គេ​សម្គាល់​​​​ឃើញ​ថា  សាង​ឡើង​តាំង​​អំពី​សម័យក្រុង​នគរធំឬ​សាង​មុន​នោះ​ទៅ​ទៀត​ក៏សឹងថា បាន ​ហើយ​ក្នុង​សម័យ​នោះ​គង់​​មាន​សាង​ឡើង​​ជា​ច្រើន សព្វថ្ងៃ​នេះ​គេ​ឃើញ​រូប​១​មាន​នៅ​ហោ​ព្រះ​បញ្ច​ក្សេត្រ ក្នុងព្រះ​បរមរាជ​វាំង  ជា​រូប​សំរឹទ្ធិលីនង្គ័ល​ ឬ​ចប​កាប់មើលមិន​ច្បាស់។  រូប​មួយ​ទៀត​ធ្វើ​ដោយ​​ថ្មភក់​ជា​រូប​​​លី​នង្គ័ល​​មាន​នៅសារ​មន្ទីរ​ភ្នំពេញ ដោយ​​​ហេតុ​មាន​រូបនេះ​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​សាង​មាន​នៅ​ក្នុង​មណ្ឌល​ស្រុក​ខ្មែរ​​តាំង​ពី​បុរាណ​​កាល​ដូច្នេះ​​ ទើប​នាំ​ឱ្យ​យល់​​ថា ទំនៀម​ទម្លាប់​​ច្រត់​ព្រះ​នង្គ័ល​គង់​មាន​មក​ពីបុរាណ​កាល​យ៉ាង​តិច​ណាស់​ក៏ត្រឹម​សម័យ​ក្រុង​នគរធំ​ដែរ ៕