ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ស្រវឹង​ក្នុង​កាម​និង​ភោគៈ​ដូច​ម្រឹគ​មិន​ស្គាល់​អន្ទាក់

5 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ត្រាស់​ថា បុគ្គល​ណា​ដែល​មានទ្រព្យ​សម្បត្តិ​ហើយ​មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​គ្របដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ផង មិន​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផង បុគ្គល​ប្រភេទ​នេះ​មាន​ចំនួន​តិចតួច​ណាស់​ក្នុង​លោក​យើង​នេះ ។ ចំណែក​ពួក​សត្វ​ដែល​មាន​សេចក្ដី​ត្រេកអរ​ខ្លាំង​ក្នុង​កាម​និង​ភោគៈ​ទាំងឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់​ក្នុង​កាមតណ្ហា​រមែង​មិនដឹង​នូវ​ទោស​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត​ល្មើស​ដូច​ពួក​ម្រឹគ​មិនដឹង​នូវ​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ពិឃាដ ពួក​សត្វ​ទាំងនោះ​រមែង​មាន​សេចក្ដី​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ…

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ត្រាស់​ថា បុគ្គល​ណា​ដែល​មានទ្រព្យ​សម្បត្តិ​ហើយ​មិន​ស្រវឹង​ផង មិន​ប្រមាទ​ផង មិន​គ្របដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ផង មិន​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផង បុគ្គល​ប្រភេទ​នេះ​មាន​ចំនួន​តិចតួច​ណាស់​ក្នុង​លោក​យើង​នេះ ។

ចំណែក​ពួក​សត្វ​ដែល​មាន​សេចក្ដី​ត្រេកអរ​ខ្លាំង​ក្នុង​កាម​និង​ភោគៈ​ទាំងឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់​ក្នុង​កាមតណ្ហា​រមែង​មិនដឹង​នូវ​ទោស​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត​ល្មើស​ដូច​ពួក​ម្រឹគ​មិនដឹង​នូវ​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ពិឃាដ ពួក​សត្វ​ទាំងនោះ​រមែង​មាន​សេចក្ដី​ក្ដៅក្រហាយ​ក្នុង​កាល​ជា​ខាងក្រោយ ព្រោះ​អន្តរាយ​នៃ​ជីវិត​ដោយសារ​តែ​ផល​នៃ​កម្ម​នោះ​ជា​ផល​លាមក ។

ព្រោះហេតុនោះ​ទើប​ព្រះ​សាស្តា​ត្រាស់​ថា បុគ្គល​មានទ្រព្យ ស្គាល់​ទ្រព្យ​ជា​សន្តាន​គាប់​ប្រពៃ ចេះ​បែងចែក​ចាយវាយ​រាល់ថ្ងៃ​ស្គាល់​ហេតុផល​ចាត់​ចូល​ជា​អ្នក​ឆ្លាត ឯ​ទោស​ក្នុង​លោក​ទាំង​ពីរ​ក៏​មិន​បាន​ដុត​រោល​ដល់​អ្នក​ដែល​ស្គាល់​តម្លៃ​នៃ​ការ​ចាយវាយ​ទ្រព្យសម្បត្តិ​ត្រឹមត្រូវ​ឡើយ ។