ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កើតជំងឺ​ពោះធំ​ត្រូវបាន​គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​រួច​រាល់​ហើយ​ និង​កំពុង​តាម​ដាន​អាការ​ជំងឺ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ រយៈ​ពេល​៣ម៉ោង​ក្នុង​ការ​វះកាត់​ត្រូវបាន​បញ្ចប់​នៅវេលាម៉ោង​១២​និង​៤០​នាទី ​​ថ្ងៃត្រង់ថ្ងៃទី​១៧ កញ្ញា ដោយ​លោក​វេជ្ជ​បណ្ឌិត​អ៊ុង សូវៀត ប្រធានមន្ទីរពេទ្យ​បង្អែក​ខេត្ត និងលោកវេជ្ជ​បណ្ឌិត​​អ៊ុយ គីណា ទទួល​បន្ទុក​ផ្នែក​វះកាត់ និង​សម្ភព​ រួមជាមួយ​​សហការី​ជា​ច្រើន​​នាក់ទៀត ។ នេះ​ជា​ការ​វះ​កាត់​សង្គ្រោះ​ជីវិត​របស់​ស្ត្រី​ក្រីក្រម្នាក់​មាន​​កូន​៦​ នាក់ ឈ្មោះ​ភឹម នួន​ស៊ី អាយុ​៣៦​ឆ្នាំ ​ដែល​រស់​ប្រឈមនឹងជម្ងឺ​ធំពោះ​១០​ឆ្នាំ​មក​ហើយ ជា​ជម្ងឺ​​​មិន

ខេត្ត​ស្ទឹង​ត្រែង ៖ រយៈ​ពេល​៣ម៉ោង​ក្នុង​ការ​វះកាត់​ត្រូវបាន​បញ្ចប់​នៅវេលាម៉ោង​១២​និង​៤០​នាទី​​ថ្ងៃត្រង់ថ្ងៃទី​១៧ កញ្ញា ដោយ​លោក​វេជ្ជ​បណ្ឌិត​អ៊ុង សូវៀត ប្រធានមន្ទីរពេទ្យ​បង្អែក​ខេត្ត និងលោកវេជ្ជ​បណ្ឌិត​​អ៊ុយ គីណា ទទួល​បន្ទុក​ផ្នែក​វះកាត់ និង​សម្ភព​ រួមជាមួយ​​សហការី​ជា​ច្រើន​​នាក់ទៀត ។ នេះ​ជា​ការ​វះ​កាត់​សង្គ្រោះ​ជីវិត​របស់​ស្ត្រី​ក្រីក្រម្នាក់​មាន​​កូន​៦​នាក់ ឈ្មោះ​ភឹម នួន​ស៊ី អាយុ​៣៦​ឆ្នាំ ​ដែល​រស់​ប្រឈមនឹងជម្ងឺ​ធំពោះ​១០​ឆ្នាំ​មក​ហើយ ជា​ជម្ងឺ​​​មិន​ច្បាស់​លាស់​ពី​មុន​មក ដែល​សាមីខ្លួន​ថា ដុះ​សាច់​ពោះ តែ​ត្រូវ​បាន​​​គ្រូ​ពេទ្យ​​បដិសេធ​ថា មិន​មែន​ដុះ​សាច់​ក្នុង​ពោះ​នោះទេ ​។

អ្នកស្រី​ភឹម នួនស៊ី បាន​រស់​ជាមួយ​ស្ថានភាព​ពោះ​កាន់តែ​ធំទៅៗ និង​​បាន​មក​កាន់​មន្ទីរ​ពេទ្យ​៣​លើកមក​ហើយ ហើយ​​លើកនេះ​ជា​លើក​ទី​៣​ ដែល​គាត់​មក​កាន់​មន្ទីរពេទ្យ ព្រោះ​ទ្រាំ​ជំងឺ​លែង​បាន​ ។ តាម​ប្រសាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត​អ៊ុង សូវៀត ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការវះ​កាត់​នេះ គឺ​លោកបាន​ធ្វើ​ការ​តាមដាន​យ៉ាង​ម៉ត់​ចត់​បំផុតព្រោះ​ថា ការ​ឈានទៅ​ធ្វើ​ការ​វះ​កាត់​ត្រូវតែ​​តាម​ដាន និង​ពិនិត្យ​ឱ្យដិត​ដល់ ។ លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ក្រី​ក្រ​នេះ​មន្ទីរ​ពេទ្យ​បាន​យកចិត្ត​ទុកដាក់​ណាស់ ហើយ​ក៏​កាន់តែ​មាន​ការកក់​ក្តៅ​ថែមទៀត ។

ដោយ​សារ​ស្ថាន​ភាព​​ជំងឺនេះ​ធ្ងន់ធ្ងរ ហើយ​​ក៏​មានការ​យកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ ពីសំណាក់​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​រហូត​​បាន​ឧបត្ថម្ភ​ជា​ថវិកា​ភ្លាមៗ ​សំរាប់ជួយ​ទ្រទ្រង់​ផ្នែក​ជីវភាព​ដែលត្រូវ​ការ​ចាំ​បាច់​ និងជាមួយនេះ​​តាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ លោក​ឧកញ៉ា​លី​ ហួរ ក៏​បាន​ប្រកាស​ពី​ការ​បរិច្ចាគ​ធន​ធាន​ ដើម្បី​​ស្រោច​​ស្រង់​អាយុជីវិត​ស្ត្រី​អ្នក​ជម្ងឺ​នេះ​ដែរ រួម​ជាមួយ​សប្បុរសជន​ពី​គ្រប់​ទិស​ទី ដែល​ជា​អ្នក​អាន​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ។ ជា​ការ​ពិត​ណាស់ការ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ គឺ​មាន​តំលៃ​ក្រៃ​លែង​ មិនអាច​កាត់​ថ្លៃ​បាន​ឡើយ​ ។

នៅ​ព្រឹ​កថ្ងៃទី​១៧ កញ្ញា ការ​វះ​កាត់​បាន​ចាប់​ដំណើរការ​ដោយ​​នាំ​ចូល​បន្ទប់​វះ​កាត់នៅម៉ោង​៨​និង​៣០​នាទី​ និង​ចាប់​ដំណើ​រការ​វះ​កាត់​នៅម៉ោង​៩​និង​៤០​នាទី រហូ​តដល់​ម៉ោង​១២​និង​៤០នាទី ទើប​​រួច​រាល់​ ដែល​មាន​រយៈ​ពេល​​៣ម៉ោង​ពេញ ។ ការ​វះ​កាត់​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត​​ប្រធាន​មន្ទីរពេទ្យ​ រួមជាមួយ​​លោកវេជ្ជ បណ្ឌិត​ផ្នែក​វះ​កាត់​ និង​សម្ភព​ និង​មាន​​ជំនួយ​សហ​ការី​ច្រើន​រូប​​ទៀត ដោយ​មាន​ការ​យកចិត្ត​ទុកដាក់​បំផុត ។ តាម​រយៈ​​នៃ​ការ​វះកាត់នេះ លោក​​វេជ្ជបណ្ឌិត​អ៊ុង សូវៀត មាន​ប្រសាសន៍​ថា គឺ​បាន​ទទួល​ជោគជ័យ ។ លោកមាន​ប្រសាសន៍​ទៀត​ថា នេះជា​ជំងឺ​ដុំ​គីស​ក្នុង​ដៃ​ស្បូន និងជាតិ​ទឹក​បាយ​ មាន​​ទំងន់​៣០​គីឡូ​ក្រាម ។ ទោះបីជា​បែប​ណា លោក​វេជ្ជ​បណ្ឌិត​អ៊ុង សូវៀត មាន​ប្រសាសន៍​ថា លោកបន្ត​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​តាម​ដាន​ពី​ស្ថាន​ភាពសុខ​ភាព​ ព្រោះការ​វះ​កាត់​មានរយៈ​ពេល​យូរ​​ អស់​ឈាម​ក៏​ច្រើន តែ​លោក​​បាន​បញ្ជាក់​ចុង​ក្រោយ​ថា ស្ថាន​ភាព​ល្អ​​មិនគួរ​ឱ្យ​​មាន​ការ​​បារម្ភ​នោះ​ទេ ៕