ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អាជ្ញាធរ​ស្រុក​ពាមរ​ក៏ ដែល​ដឹកនាំ​ដោយ​លោកស្រី ស្រេង ទៀង អភិបាលស្រុក កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ តុលា ព្រឹក​មិ​ញ​នេះ…

ខេត្តព្រៃវែង ៖ អាជ្ញាធរ​ស្រុក​ពាមរ​ក៏ ដែល​ដឹកនាំ​ដោយ​លោកស្រី ស្រេង ទៀង អភិបាលស្រុក កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ តុលា ព្រឹក​មិ​ញ​នេះ បាន​នាំ​យក​សម្ភារៈ​ប្រើប្រាស់ ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ រួម​និង​ថវិកា​មួយ​ចំនួន ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​អនុ​សាខា​កាកបាទក្រហម​ស្រុក​ពាម​រក៍ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​២​គ្រួសារ នៅ​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃ​ទី​៨ តុលា កន្លង​ទៅ​។

ជន​រង​គ្រោះ​ទាំង​២​គ្រួសារ​នេះ ទី​១​មានឈ្មោះ ង្វៀ​ង យ៉ាំ​ង​បាវ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ និង​ទី​២​ឈ្មោះ កាវ យ៉ាំ​ង​ហាក់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ គ្រួសារ​ទាំង​២​ជា​ជនជាតិ​វៀតណាម និង​មានមុខរ​បរជា​អ្នកទិញ​លក់​អេ​ត​ចាយ​។ ចំណែក​អំណោយ​ដែល​ទទួល​បាន​ក្នុង​១​គ្រួសារ​ៗ រួម​មាន​អង្ករ​២០​គីឡូក្រាម មី​៤០​កញ្ចប់ សម្ភារៈ​ប្រើប្រាស់​ចានឆ្នាំង កាំបិត ជ្រញ់ កន្ទេល មុង ភួយ ខ្នើយ និង​ថវិកា​៥​ម៉ឺន​រៀល​។

លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាម​រក៍ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ជួយ​ដល់​ជន​រង​គ្រោះ​គឺជា​បេសកកម្ម​ចំបង​របស់​កាកបាទក្រហម ដែល​ទីណា​មានទុក្ខ​លំបាក​ទីណា​មាន​ជន​រង​គ្រោះ ទីនោះ​ក៏​មាន​កាកបាទក្រហម​ដែរ ជាក់ស្តែង ជន​រង​គ្រោះ​ទាំង​២​គ្រួសារ​នេះ ផ្ទះ​របស់​ពួក​គាត់​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង កាលពី​ថ្ងៃ​ទី​៨ តុលា​កន្លង​ទៅ​នេះ ហើយ​ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ពួក​គាត់ ទើប​អនុ​សាខា​កាកបាទក្រហម​ស្រុក​ពាម​រក៍ បាន​នាំ​យក​ជំនួយ​មនុស្សធម៌​ទាំងនេះ​មក​ចែក​ជូន​ដល់​ពួក​គាត់ ដែល​អាច​ជួយ​សម្រាល​ការ​ខ្វះខាត​របស់​ពួក​គាត់​បាន​មួយ​រយៈពេល​ខ្លី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ