ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​យូរ ជូរ​មាត់ អ្នកក្លាហាន​ឆ្លងខេត្ត​ទាំង​៣​កកាយ​កុដិ​លោក​អស់​ជាង​3​លាន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព្រោះតែ​អំណាច​ថ្នាំ​ញៀន​ជនសង្ស័យ​3​នាក់​បាន​ឆ្លង​ដែន​ពី​ខេត្តកំពង់ចាម​មក​គាស់​បង្អួច​កុដិ​ព្រះសង្ឃ​លួច​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ និង​ចែកចាយ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​15 ខែតុលា ឆ្នាំ​2018 លោកតា​ឈ្មោះ…

ខេត្តកណ្តាល ៖ ព្រោះតែ​អំណាច​ថ្នាំ​ញៀន​ជនសង្ស័យ​3​នាក់​បាន​ឆ្លង​ដែន​ពី​ខេត្តកំពង់ចាម​មក​គាស់​បង្អួច​កុដិ​ព្រះសង្ឃ​លួច​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ និង​ចែកចាយ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​15 ខែតុលា ឆ្នាំ​2018 លោកតា​ឈ្មោះ យុង ស៊ឹ​ម អាយុ​52​ឆ្នាំ គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​ជ័យ​ឧត្តម ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​ថា កាលពី​ថ្ងៃ​ទី​15 ខែតុលា ឆ្នាំ​2018 វេលា​ម៉ោង​11​និង​05​នាទី​ព្រឹក មាន​ជនសង្ស័យ​ចូល​គាស់​បង្អួច​កុ​ដ​ព្រះសង្ឃ​ក្នុង​វត្ត​លួច​យក​លុយ​ខ្មែរ​អស់​ចំនួន​ 3,400,000៛ និង​លុយ​ដុល្លារ​អស់​70$ ខណៈ​រូប​លោកតា​(​គណៈ​ក​ម្មា​ការ​វត្ត​)​ទៅ​សាលាឆាន់​ហូប​បាយ​មួយ​ភ្លែត ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​ពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​បាន​កំណត់​មុខ​ស្គាល់​មុខសញា​ដឹង​ថា ជនសង្ស័យរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម និង​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​3​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​16 ខែតុលា ឆ្នាំ​2018 ពេល​ជន​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​ជុំ​គ្នា​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម ។

ជនសង្ស័យ​ទាំង​3​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​1-​ឈ្មោះ ខេ​ង រ័​ត្ន​ពិសី ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​, ទី​2-​ឈ្មោះ វង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម និង​ទី​3-​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុក ឃុំ​តាំង​ក្រាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

ហើយ​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​17​កញ្ចប់​តូច និង​កញ្ចប់​ថង់​តូច​រួម​ជាមួយ​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ទាំង​បី​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​កុដិ​លោក​លួច​យក​លុយ​ពិតប្រាកដ​មែន ។ ហើយ​បាន​យក​ប្រាក់​១០​ម៉ឺន​រៀល​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ចែកចាយ​ផង និង​ទុក​ប្រើប្រាស់​ខ្លួនឯង​ផង ។ បន្ទាប់​ពី​សាកសួរ​រួច​ជនសង្ស័យ​ទាំង​បី​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ