ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​រា​ជ្ញា​ចុះ​ស៊ើបអង្កេត​ពលរដ្ឋ ដែល​ចូល​រស់នៅ​លើ​ដី​កម្ម​សិទ្ធ​បុគ្គល

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ចុះ​ពិនិត្យ និង​ធ្វើការ​ស៊ើបអង្កេត ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​មក​តាំង​លំនៅ​ឋាន…

ខេត្តឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ចុះ​ពិនិត្យ និង​ធ្វើការ​ស៊ើបអង្កេត ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​មក​តាំង​លំនៅ​ឋាន នៅ​លើ​ផ្ទៃដី​ដែល​មាន​ម្ចាស់​គ្រប់គ្រង​កាន់កាប់​ប្រើប្រាស់​ដោយ​ស្របច្បាប់​លេខ​០១ របស់​រាជរដ្ឋាភិបាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ២០១៨ នៅ​ចំណុច​អូរ​សុ​ភី ស្ថិត​នៅ​ក្នុងភូមិ លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ​អ្នក​យក​ព័ត​មាន បាន​ធ្វើ​បទ​សម្ភាសន៍​ប្រជាពលរដ្ឋ​ទាំង​២១​គ្រួសារ​នោះ ពួក​គាត់​បាន​និយាយ​ថា ពួក​គាត់​ទាំង​អស់នេះ មាន​អ្នកខ្លះ​បាន​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​តាម​បណ្តា​ស្រុក ក្នុង​ខេត្តឧត្តរមានជ័យ​ផង​ដែរ​។​ ដោយសារ​តែ​មាន​មេខ្យល់​បាន​បំផុស​ថា ដី​នៅ​កន្លែង​នេះ​ជា​ដី​រដ្ឋ ដោយ​មិន​មាន​ម្ចាស់​គ្រប់គ្រង​នោះ​ទេ​ក្រោយមក​ទើប​ដឹង​ថា ដី​នេះ​មាន​ម្ចាស់​គ្រប់គ្រង​។

លោក​មេ​ភូមិ​លំ​ទង​ចាស់ បានឱ្យ​ដឹងផង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​ចូល​មក​រស់នៅ​លើ​ដី​កម្ម​សិទ្ធ​បុគ្គល ដែល​មាន​ម្ចាស់​នេះ គឺ​ពុំ​មាន​ក្រុម​អាជ្ញាធរ​ទទួលស្គាល់​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​មិនមែន​ប្រជាពលរដ្ឋ អ្នក​ភូមិ គឺ​ប្រជាពលរដ្ឋ​មក​រស់នៅ​ដោយ​មិន​ស្របច្បាប់​ដែល​បង្ក​ភាព​អសន្តិសុខ​នៅ​ក្នុង​មូលរ​ដ្ឋា​ន​។ លោក កូយ កាន់​យ៉ា ព្រះរាជ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា យោង​ទៅ​លើ​លិខិត ផ្ទេ​សិទ្ធ​មួយ​ច្បាប់ ពី​ម្ចាស់​ដី​ឈ្មោះ ឈិ​ត គឹ​ម​យា​ត មាន​ទីលំនៅ​ឯ​ភ្នំពេញ ដែល​មាន​លោក​មេធាវី ទទួលស្គាល់​ដឹង​ឮ ឱ្យ​លោក ទេស សំអាត រស់នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ។

ជា​តំណាង​ឱ្យ​ដាក់​ពាក្យ​ប្តឹង​ថា មាន​មេខ្យល់​បំផុស​ចំនួន​៣​នាក់​កៀងគរ​ប្រជាពលរដ្ឋ ឱ្យ​ចូល​មក​រស់នៅ​លើ​ដី​កម្ម​សិទ្ធ​របស់​លោក ឈិ​ត គឹ​ម​យា​ត យ៉ាង​អនាធិបតេយ្យ​។ លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង រួច​មក លោក​បាន​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល​លរ​ដ្ឋា​ន​ចុះ​ធ្វើការ​ពិនិត្យ​នៅ កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​ជា​ជំហាន​ដំបូង ក្រោយមក​ទើប​មាន​ចំណាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕


https://www.youtube.com/watch?v=Ier5D2Gubj4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ