ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ប្រុស​ស្រី​៨​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង…

រាជធានី​ភ្នំពេញ ៖ ជន​ប្រុស​ស្រី​៨​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​មួយ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​ម៉ា​ទឹកកក ៤​កញ្ចប់​។ ជន​ប្រុស​ស្រី​៨​នាក់ មាន ១.​ឈ្មោះ សុខ ស៊ា​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២.​ឈ្មោះ អ៊ី ជី​ឃាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣.​ឈ្មោះ មាន ផា​ន់​ណេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ។

៤.​ឈ្មោះ ពូន ស្រី​ឡែ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ៥.​ឈ្មោះ វ៉ា​ន់ ផ​ល្លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៦.​ឈ្មោះ ឡៃ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៧.​ឈ្មោះ ហែល ស្រី​តី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ តុលា នៅ​ចំណុច​បន្ទប់​ជួល​លេខ​២B ជាន់​ទី​១ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

និង​ទី​៨.​ឈ្មោះ ជួប ចេក ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ តុលា នៅ​ចំណុច​ស្ពាន លី យ៉ុ​ង​ផាត់ ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ​។ ជន​ប្រុស​ស្រី​ទាំង​៨​នាក់ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាកសួរ ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ