ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ជញ្ជូន​ស្ករស​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ខូច​ផ្លូវលំ​របស់​អ្នក​ភូមិ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជិត​២​គីឡូម៉ែត្រ​នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​ថ្កូវ ឃ្មុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។ ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជាប់ ប្រទេស​វៀតណាម​នេះ កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​បន្ទាប់​ពី​មានការ​ដឹក​ជញ្ជូន​ស្ករស រវាង​ច្រក​ទ្វារ​ទៅ​កាន់​ច្រករបៀង​មួយ​ងាយស្រួល​ដឹក​តាម​ទូក​ឆ្ង​ង​ទៅ​ត្រើយម្ខាង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។…

ខេត្តកំពត ៖ ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជិត​២​គីឡូម៉ែត្រ​នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ក្នុងភូមិ​ថ្កូវ ឃ្មុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។ ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ភូមិសាស្ត្រ​នៅ​ជាប់ ប្រទេស​វៀតណាម​នេះ កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​បន្ទាប់​ពី​មានការ​ដឹក​ជញ្ជូន​ស្ករស រវាង​ច្រក​ទ្វារ​ទៅ​កាន់​ច្រករបៀង​មួយ​ងាយស្រួល​ដឹក​តាម​ទូក​ឆ្ង​ង​ទៅ​ត្រើយម្ខាង​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។

ប៉ុន្តែ​ទោះជា​បែប​ណា​អ្នក​ដឹក​ជញ្ជូន​ស្ករស​តាមរ​ថយ​មន្ត​កែ​ច្នៃ មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​បំផ្លាញ​ផ្លូវ របស់​អ្នក​ភូមិ​ទេ បន្ត​ដឹក​ជញ្ជូន​រាប់​សិប​តោន​ក្មុ​ង​មួយ​ថ្ងៃ​ៗ​។ អ៊ំ​ស្រី ទូច ញ៉ អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ថ្កូវ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា នេះ​ថា ផ្លូវ​ចូល​មក​កាន់​ភូមិ​ថ្កូវ​គឺ មានការ​ពិបាកធ្វើ​ដំណើ​ណាស់​ដោយសា​តែ​ផ្លូវ​នេះ​មានការ​ដឹក​ជញ្ជូន​ស្ករស​ទៅ​ប្រទេស​វៀតណាម​។

អ៊ំ​ស្រី ទូច ញ៉ ប្រាប់​បន្ត​ថា គាត់​ខំ​ចំណាយ​ដីស្រែ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍន៍​ផ្លូវ​តាម​ព្រំដែន ទីបំផុត​បាន​ផ្លូវ​ល្អ​បាន​ទៅ អ្នក​ជួញ​ដឹក​ទំនិញ​ទៅ​វិញ​។ បើ​តាម​ការ​អះអាង​ពី​មន្ត្រី​នគរបាល​វរ​សេនា​តូច លេខ​៦០១ ការពារ​ព្រំដែន​គោ​គ បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដឹក​ស្ករស​ទៅ​ប្រទេស​វៀតណាម​កន្លង​មក​គឺ ពួក​គាត់​មិន​បាន​ដឹក​ឆ្លង​តាម​ច្រក​ទ្វារ​ទេ​ដោយសា​តែ​ខាង​ពន្ធគយ​វៀតណាម​បង់​ខ្ពស់​ពេក​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​និយាយ​ប្រាប់​បន្ត​ថា ពួក​អ្នក​ដឹក​ស្ករស​នាំ​គ្នា​ដឹក​វាង​ពី​អាជ្ញាធរ​ខាង​វៀតណាម ដូច​ព្យុះ​ដូច​ភ្លៀង​។ គេ​បាន​មើលឃើញ​ថា ផ្លូវ​នៅ​ជាប់​ព្រំដែន​មួយ​នេះ​កំពុង​រង​ការ​ខូចខាត​ព្រោះ អ្នក​រកស៊ី​ច្រើន​អ្នក​អាច​ប្រចាំ​គ្នា​ធ្វើ​ខណៈ​ផ្លូវ​នៅ​ត្រើយ​ខាងត្បូង​នៅ​ដី​វៀតណាម​ដែល​មើលទៅ​គ្មាន​ឃើញ​កំពុង​មានការ​អភិវឌ្ឍន៍​យ៉ាង​ស្អាត​ប្រសើ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ