ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា មុន​សម្រេច​វិនិយោគ​លើ​វិស័យ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​មូល​ប​ត្រ​កម្ពុជា​កំពុង​តែ​វិវត្តន៍​រីក​ចម្រើន​ជា​បណ្ដើរ​ៗ ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​កម្ពុជា ការ​យល់​ដឹង​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។ ស្រប​ពេល​ដែល​វិស័យ​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​នានា ការ​ឈ្វេងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​អាជីវកម្ម​មួយ​នេះ ពិតជា​មាន​សារសំខាន់​ណា់ ពិសេស​មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​ផ្សារ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ វិស័យ​មូល​ប​ត្រ​កម្ពុជា​កំពុង​តែ​វិវត្តន៍​រីក​ចម្រើន​ជា​បណ្ដើរ​ៗ ប៉ុន្ដែ​សម្រាប់​ពលរដ្ឋ​កម្ពុជា ការ​យល់​ដឹង​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។ ស្រប​ពេល​ដែល​វិស័យ​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​នានា ការ​ឈ្វេងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​អាជីវកម្ម​មួយ​នេះ ពិតជា​មាន​សារសំខាន់​ណា់ ពិសេស​មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​ផ្សារ​ហ៊ុន ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ថា បច្ចុប្បន្ន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​និង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥ បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ ដែល​ក្រុមហ៊ុន​ទាំងនោះ​រួម​មាន រដ្ឋាករទឹក​ស្វ​យ័​ត្ន​ក្រុងភ្នំពេញ​, កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​, កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, រោងចក្រ​កាត់ដេរ ហ្គ្រេ​ន ធ្វី​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។ លោក​បាន​បន្ដ​ថា ៖« អ្នក​វិនិយោគ​លើ​ភាគហ៊ុន ឬ​មូល​ប​ត្រដែ​លបោះ​លក់​ដោយ​ក្រុមហ៊ុន​ណាមួយ អាច​ទទួល​បាន​ប្រាក់​ចំណេញ ឬ​ខាត អាស្រ័យ​លើ​ក្រុមហ៊ុន​នោះ​រកស៊ី​ខាត ឬ​ចំណេញ »​។
លោក​បន្ដ​ថា ៖« អ្នក​វិនិយោគ​អាច​លក់​ហ៊ុន​របស់​ខ្លួន នៅ​ពេល​តម្លៃ​ភាគហ៊ុន​នោះ​ឡើងថ្លៃ ហើយ​អាច​ទទួល​បាន​ផល​ចំណេញ ប៉ុន្តែ​បើ​ភាគហ៊ុន​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​វិនិយោគ​នោះ​ធ្លាក់​ចុះ អ្នក​វិនិយោគ​ត្រូវ​ខាតបង់​ដែរ ។ ប៉ុន្តែ​អ្នក​វិនិយោគ​ក៏​មិន​ខាតបង់​ដែរ ប្រសិនជា​អ្នក​វិនិយោគ​ទិញ​ភាគហ៊ុន​នោះ នៅ​តែ​រក្សា​ទុក​ភាគហ៊ុន​របស់​ខ្លួន ដោយ​រង់ចាំ​រហូត​ដល់​ភាគហ៊ុន​នោះ​ឡើងថ្លៃ​វិញ ចាំ​លក់ អ្នក​វិនិយោគ​នោះ​មិន​រង​ការ​ខាតបង់​នោះ​ទេ ប៉ុន្តែ​ជា​ការ​កប់​នូវ​ដើមទុន​ដែល​ខ្លួន​វិនិយោគ​ផង​ដែរ »​។

តើ​អ្វី​ជាទី​ផ្សា​រមូល​ប​ត្រទីផ្សារ​មូល​ប​ត្រ ជា​កន្លែង​ជួប​គ្នា​រវាង​អ្នកទិញ និង​អ្នកលក់ ដែល​មានការ​ព្រមព្រៀង​គ្នា ដើម្បី​បោះ​លក់​មូល​ប​ត្រ ឬ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​ដល់​សាធារណជន ដែល​សាធារណជន​អាច​ទិញ​ភាគហ៊ុន​វិនិយោគ ហើយ​អ្នកទិញ​បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​នោះ ។
សញ្ញាប័ណ្ណ ឬ​មូល​ប​ត្រ​បំណុលសញ្ញាប័ណ្ណ ឬ​មូល​ប​ត្រ​បំណុល មិន​ទាន់​បាន​ចាប់ផ្តើម​នៅ​កម្ពុជា​នៅឡើយ​ទេ ព្រោះ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បោះ​លក់​មូល​ប​ត្រ​បំណុល ឬ​សញ្ញាប័ណ្ណ​នៅឡើយ​ទេ បើ​ទោះជា​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​បញ្ចប់​ការ​រៀបចំ​បទដ្ឋាន​គតិ​យុ​ត្ត ឬ​សៀវភៅ​ឯកសារ​ពាក់ព័ន្ធ​រួច​ហើយ​ក៏​ដោយ ។
អ្វី​ជា​មូល​ប​ត្រ​បំណុល ? មូល​ប​ត្រ​បំណុល​ជា​ការ​បោះ​ផ្សារ​លក់​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​មួយ ដើម្បី​ប្រមូល​ទុន​ទៅ​វិនិយោគ ឬ​ពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​។ សាធារណជន​អាច​ចូលរួម​ទិញ​មូល​ប​ត្រ​បំណុល​ពី​ក្រុមហ៊ុន​ណាមួយ​នោះ និង​ទទួល​បាន​អត្រា​ការ​ប្រាក់​ក្នុង​ចំនួន​ថេរ​មួយ ស្រប​តាម​បទ​ប្បញ្ញត្តិ​ដាក់​ចេញ​រវាង​ក្រុមហ៊ុន និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​អ្នក​វិនិយោគ ដែល​ស្ម័គ្រចិត្ត​ទិញ​មូល​ប​ត្រ​បំណុល​នៃ​ក្រុមហ៊ុន​ណាមួយនោះ ។ ការ​ជួញដូរ​ភាគហ៊ុន ពិតជា​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​វិនិយោគិន ដូច​ជា ឱកាស​វិនិយោគ និង​ប្រាក់​ចំណេញ​, លទ្ធភាព​ក្នុង​ការ​វិនិយោគ​ដោយ​វិនិយោគិន​តូច​ៗ, ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ , ការ​ធ្វើ​ពិពិធ​កម្ម​នៃ​សំណុំ​វិនិយោគ និង​ចំណូល​បន្ថែម ជាដើម ។

ទោះបី​យ៉ាងណា ការ​ជួញដូរ​ភាគហ៊ុន​ក៏​អាច​ជួប​ហានិភ័យ​ដែរ ដែល​អាច​ចាត់​ថ្នាក់​ហានិភ័យ​ទាំងនោះ ជា​បី​ប្រភេទ​ចម្បង​ៗ ដូច​តទៅ ៖ ១- ហានិភ័យ​ជា​ប្រព័ន្ធ ឬ​ហានិភ័យ​ទីផ្សារ គឺជា​ភាព​មិន​ច្បាស់លាស់​ដែល​កើត​មាន​ឡើង​ចំពោះ​ទីផ្សារ​ទាំងមូល និង​មិន​អាច​ចៀសវាង​បាន​តាម​ការ​ធ្វើ​ពិពិធ​កម្ម ដូច​ជា ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ហានិភ័យ​អតិផរណា ហានិភ័យ​ស្ថិរភាព​នយោបាយ ហានិភ័យ​នៃ​ការ​កើនឡើង​អត្រា​ការ​ប្រាក់ ជាដើម ។ ២- ហានិភ័យ​មិនមែន​ជា​ប្រព័ន្ធ គឺជា​ភាព​មិន​ច្បាស់លាស់​ដែល​កើត​មាន​ចំពោះ​ក្រុមហ៊ុន ឬ​វិស័យ​ណាមួយ ដែល​អាច​កាត់​បន្ថយ​បាន​ដោយ​ការ​ធ្វើ​ពិពិធ​កម្ម ។ ហានិភ័យ​ទាំងនោះ​រួម​មាន ការ​កេង​បន្លំ​ផ្ទៃក្នុង​នៃ​បញ្ជី​គណនេយ្យ និង​សកម្មភាព​ជួញដូរ​ផ្ទៃក្នុង​ជាដើម ។ ៣- ហានិភ័យ​សន្ទនីយ​ភាព សំដៅ​ដល់​ហា​និ ភ័យ​ដែល​អ្នកទិញ​និង​អ្នកលក់​មិន​អាច​រកគ្នា​ឃើញ ដើម្បី​ជួញដូរ​នៅ​ពេល​ត្រូវការ និង​នៅ​ថ្លៃ​សម​ស្រប​មួយ ដោយសារ​កង្វះ​សន្ទនីយ​ភាព​ក្នុង​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ