​មន្ទីរ​បរិស្ថាន​ឃាត់​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ តែ​ម្ចាស់​ថា​ខាង​សាលាខេត្ត​អនុញ្ញាត

Sponsored

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង ខណៈ​កំពុង​ជីក​កកាយ​ដី​ភ្នំ នៅ​ក្បែរ​ក្រវាត់ក្រុង ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​ខាង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ចុះ​ទៅ​ធ្វើការ​សួរនាំ​ដើម្បី​រក​អាជ្ញាប័ណ្ណ និង​លិខិតអនុញ្ញាត​។ តែ​ម្ចាស់​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​លើក​ឡើង​ថា ជីក​កកាយ​ដី​យក​ទៅ​ចាក់​ក្រាល​ធ្វើ​ផ្លូវលំ​១​ខ្សែ នៅ​ក្នុង​ក្រុងប៉ៃលិន តាម​ការ​ស្នើ​សុំ​របស់​សាលាខេត្ត​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គេ​ឃើញ​គ្រឿងចក្រ​១​គ្រឿង អម​ដោយ​រថយន្ត ដឹក​ដី​ចំនួន​២​ទៅ​៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង នៅ​ត្រង់​ចំណុច​ខាងលើ លុះ​ដឹង​ដល់​ខាង មន្ទីរ​បរិស្ថាន​ក៏​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល និង​សួរនាំ​រក​ឯកសារ​ពាក់ព័ន្ធ​។ ក្រោយមក ខាង​ម្ចាស់​គ្រឿងចក្រ​បាន​លើក​ឡើង​ថា ពួក​គេ​មាន​ឯកសារ​ច្បាប់​ចេញ​ដោយ​សាលាខេត្ត​អស់ហើយ ដោយនៅ​ក្នុង​មន្ទីរ លុះ​ថ្ងៃស្អែក​នឹង​បង្ហាញ​ឱ្យ​មើល ព្រោះ​ដី​ខាងលើ​នេះ​គេ​យក​ទៅ​ចាក់​ធ្វើ​ផ្លូវលំ​សម្រាប់​ឱ្យ ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក មិន​មានការ​យក​ទៅ​លក់ដូរ ឬ​ធ្វើ​អាជីវកម្ម​អ្វី​នោះ​ទេ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​បានដឹង​រឿង​ការ​ជីក​កកាយ​ដី​ភ្នំ​នេះ​យក​ទៅ​ធ្វើ​ថ្នល់ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​អត់​មាន លិខិត​ណាមួយ​ចេញពី​សាលាខេត្ត​បញ្ហា​ឱ្យ​លោក​ឃើញ​នោះ​ឡើយ​។ លោក​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោ យមក​ខាង​សាលាខេត្ត​បាន​ទាក់ទង​ទៅ​ខាង​លោក​ឱ្យ​ម្ចាស់​គ្រឿងចក្រ​បន្ត​ជីក​ដដែល ដោយ​រង់ចាំ​ថ្ងៃ ស្អែក​នឹង​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​បញ្ហា​ឱ្យ​មើល​ទាំងអស់​គ្នា​។

ចំណែក​លោក លី​ម ជា​មេការ​គ្រឿងចក្រ​ខាងលើ បានឱ្យ​ដឹង​ថា ចំពោះ​ការ​ជីក​កកាយ​ដី​ភ្នំ​នេះ ខាង​លោក​មិន​បាន​យក​ទៅ​ធ្វើ​អ្វី​ក្រៅពី​ការ​ចាក់​ក្រាល​ផ្លូវ ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ ព្រោះ​មានការ​ស្នើ​សុំ​ពី​ខាង​ខេត្ត​។ រីឯ​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បានឱ្យ​ដឹង​ថា គ្រឿងចក្រ​ខាងលើ​គឺជា​របស់​កង​វិស្វកម្ម ដោយ​ជីក​កកាយ​យក​អាចម៍ដី ទៅ​ចាក់​ធ្វើ​ផ្លូវ ព្រោះ​មានការ​អនុញ្ញាត​ពី​ខាង​សាលាខេត្ត​ប៉ៃលិន ហើយ​ខាង​លោក​ក៏​បាន​យល់ព្រម​ផង​ដែរ​៕


Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ