ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ដូច​ភ្លៀងរលឹម​ក៏​ប្រើប្រាស់​ដូច​ភ្លៀងរលឹម (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន នៅ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​តាម​បែប​ភ្លៀងរលឹម ។ ដោយ​ចាប់​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ចំពោះ​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​វិញ ក៏​បាន​ធ្វើ​សកម្មភាព​តាម​បែប​ភ្លៀងរលឹម​ដូច​គ្នា​ដែរ…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន នៅ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​តាម​បែប​ភ្លៀងរលឹម ។

ដោយ​ចាប់​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ចំពោះ​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​វិញ ក៏​បាន​ធ្វើ​សកម្មភាព​តាម​បែប​ភ្លៀងរលឹម​ដូច​គ្នា​ដែរ ។ បង្ក្រាប និង​ចាប់​មិន​ចេះ​អស់​ទាល់តែ​សោះ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ។ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​២​នាក់ នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ​ជា ប៊ុ​ន​ណា ហៅ​ច្រូច អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ប៉ះ​កង់​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ថ្នល់ទទឹង​ឃុំ ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ី​ម កានិន ហៅ​យួន អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា​ខាងលើ ។ ដែល​នៅ​ក្នុង​ខណៈនោះ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​១​កញ្ចប់ កញ្ចប់​មធ្យម​ចំនួន​០៩​កញ្ចប់ និង​កញ្ចប់​តូច​ចំនួន​០៥​កញ្ចប់ ។ ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​ណូ​គា​ចុច​ពិល , ឧបករណ៍​ចូក​ថ្នាំ​ញៀន​រំលែក​ដាក់​ថង់​០១ ,​ក្រដាស ស្រោមសំបុត្រ​ដាក់​ថ្នាំ​ញៀន​០១​សន្លឹក និង​ឧ​បករ​ណ៌​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​បង្ក្រាប​តាម​បែប​ភ្លៀងរលឹម ។ ហើយ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀ​ថា ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ភ្លាម​ៗ​បាន​ទាំង​២​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​ជាក់ស្ដែង​រួច​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក ។ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ កានិន ហៅ​យួន បាន​សារភាព​ថា ថ្នាំ​ញៀន​នេះ​ជា​របស់​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន​ណា ហៅ​ច្រូច ជា​អ្នក​ឲ្យ​ខ្លួន​កាន់​លក់ ដើម្បី​យក​ប្រាក់​ចំណេញ​ចែក​គ្នា ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ជា ប៊ុ​ន​ណា ហៅ​ច្រូច សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ទាំងនោះ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នៅ​ម្តុំ​ក្រោយ​ផ្សារ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ម​ខេត្តកំពង់ស្ពឺ ។

ជន​នេះ​បាន​សារភាព​បន្ត​ទៀត​ថា ខ្លួន​ទិញ​ម្តង​ៗ​ចំនួន​៤០០​ដុល្លារ ដើម្បី​យក​មក​លក់​បន្ត ហើយ​ក្រោយ​ពេល​ទិញ​បាន​ក៏​បាន​យក​ឲ្យ​ឈ្មោះ​កានិន ហៅ​យួន ជា​អ្នក​កាន់​លក់​បន្ត​ពិតប្រាកដ​មែន ។ លុះ​ក្រោយ​ពេល​លក់​បាន​លុយ​ចំណេញ​បាន​យក​ចែក​គ្នា​ចាយ ប៉ុន្តែ​ពេល​នេះ​ត្រូវ​អស់លក្ខណ៍​ដោយ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ