ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​របៀប​ទិញ​ផ្ទះ​ ដើម្បី​បញ្ចៀស​ហានិភ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សកម្មភាព​វិនិយោគ​លំនៅ​ឋាន​តម្លៃ​មធ្យម និង​តម្លៃ​ទាប ដែល​ផ្ដោត​សំខាន់​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​ម​ធ​ម្យ​ម បាន​និង​កំពុង​មាន​កំណើន​យ៉ាង​គំហុក​នោះ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​វិធីសាស្ត្រ​វិនិយោគ​លើ​លំនៅ​ឋាន ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង ។ អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សកម្មភាព​វិនិយោគ​លំនៅ​ឋាន​តម្លៃ​មធ្យម និង​តម្លៃ​ទាប ដែល​ផ្ដោត​សំខាន់​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​ម​ធ​ម្យ​ម បាន​និង​កំពុង​មាន​កំណើន​យ៉ាង​គំហុក​នោះ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​វិធីសាស្ត្រ​វិនិយោគ​លើ​លំនៅ​ឋាន ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង ។

អ្នក​នាង ហ្គ្រេ​ស រ​ច​នី​ហ្វុ​ង នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លំនៅ​ឋាន​តម្លៃ​មធ្យម ពិតជា​កើនឡើង ដោយសារ​អ្នក​វិនិយោគ​នានា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ប្រភេទ​នេះ ព្រោះ​ជាទី​ផ្សារ​ធំ​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម ។

អ្នក​នាង​បន្ត​ថា ៖« ចំនួន​ប្រជាជន​មាន​ប្រាក់​ចំណូល​ម​ធ​ម្យ​ម កំពុង​កើនឡើង​ខ្លាំង ហើយ​ការ​វិនិយោគ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ចាប់ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ គឺ​សម​ស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ »​។ អ្នក​នាង​បន្ត​ថា ទោះជា​យ៉ាងណា អតិថិជន ដែល​ទិញ​លំនៅ​ឋាន​​ប្រភេទ​នេះ ត្រូវ​ប្រាកដ​ថា​គម្រោង​ដែល​ពួក​គេ​បាន​ទិញ គឺជា​គម្រោង​មានការ​អភិ​វឌ្ឍ​ច្បាស់លាស់ ជា​គម្រោង​ដែល​មានគុណ​ភាព​សំណង់​ល្អ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​​បុរី ដែល​មានកេរ្តិ៍ឈ្មោះ​ល្អ ដើម្បី​បញ្ចៀស​ហានិភ័យ ។

អ្នក​នាង​បន្ត​ថា ៖« អ្នក​វិនិយោគ​ក៏​ត្រូវ​ប្រាកដ​ថា លំនៅ​ឋាន​ដែល​ខ្លួន​បាន​ទិញ មានច្បាប់​សាងសង់ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់ព័ន្ធ ដូច​ជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាដើម ។

អ្នក​នាង ហ្គ្រេ​ស រ​ច​នី​ហ្វុ​ង បាន​បន្ត​ថា មាន​ម្ចាស់​គម្រោង​មួយ​ចំនួន​បាន​ប្រកាស​លក់​លំនៅ​​​ឋាន​របស់​ខ្លួន ដោយ​មិន​ទាន់​បាន​ចាប់ផ្តើម​សាងសង់​នៅឡើយ ហើយ​ពួក​គេ​បាន​យក​ប្លង់​ដី​របស់​ពួក​គេ​ដាក់បញ្ចាំ​នៅ​ធនាគារ ដើម្បី​យក​មក​សាងសង់ ដែល​ធ្វើ​ឲ្យ​អ្ន​កទិញ​មិន​ទាន់​អាច​កាត់​ប្លង់​រឹង​ឬ​ប្លង់​ដែល​ទទួលស្គាល់​ត្រឹម​ស្រុក ឬ​ខណ្ឌ​បាន ។

អ្នក​នាង​បន្ត​ថា ៖« កន្លង​មក ករណី​បែប​នេះ​បាន​កើត​មាន ដោយ​អ្នក​តាំងខ្លួន​ជា​អ្នក​អភិ​វឌ្ឍន៍ បាន​កក់​ដី​របស់​គេ​ហើយ​សាងសង់ ខណៈ​ម្ចាស់​ដី​បាន​យក​ប្លង់​ដី​នោះ​ដាក់​នៅ​ធនា​គារ ហើយ​ធនាគារ​មិន​អនុញ្ញាត្ត​ឲ្យ​មានការ​សាងសង់​សំណង់​លើ​ដី​នោះ​ទេ »​។

អ្វី​ជា​ដំណោះស្រាយ អ្នក​នាង​បាន​បញ្ជាក់​ថា អតិថិជន​គួរ​រក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ជំនាញ ដែល​មានបទពិសោធន៍ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គម្រោង​ដែល​ពួក​គេ​ចាប់អារម្មណ៍ នោះ ជា​គម្រោង​ដែល​មិន​មាន​ហានិភ័យ ជា​គម្រោង​អភិវឌ្ឍន៍​ច្បាស់លាស់ និង​ម្ចាស់​គម្រោង​ជា​អ្នក​អភិ​វ​ឌ្ឈ​ន៍​មាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ