ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​នគរបាល​ភ្លាម​រត់​ពួន​បាត់ ស្មាន​តែ​ឃាតករ តាម​ពិត​…

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល​៖ នារី​ម្នាក់​ត្រូវ​ម្ដាយ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ដោយ​មិនដឹង​មូល​ហេតុ ក៏​រាយការណ៍​ទៅ​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នគរបាល​ចុះ​ទៅ​ដល់ ក៏​ឃាត់ខ្លួន​យុវជន​ម្នាក់​ត្រូវជា​ប្ដី ព្រោះ​សង្ស័យ​ថា សម្លាប់​ប្រពន្ធ ដោយសារ​តែ​ពេល​ឃើញ​នគរបាល​ភ្លាម យុវជន​នេះ​រត់គេច​ខ្លួន​ពួន​ក្រោម​ចង្ក្រាន​បាត់ ហេតុការណ៍​នោះ​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក…

ខេត្តកណ្ដាល​៖ នារី​ម្នាក់​ត្រូវ​ម្ដាយ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ដោយ​មិនដឹង​មូល​ហេតុ ក៏​រាយការណ៍​ទៅ​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នគរបាល​ចុះ​ទៅ​ដល់ ក៏​ឃាត់ខ្លួន​យុវជន​ម្នាក់​ត្រូវជា​ប្ដី ព្រោះ​សង្ស័យ​ថា សម្លាប់​ប្រពន្ធ ដោយសារ​តែ​ពេល​ឃើញ​នគរបាល​ភ្លាម យុវជន​នេះ​រត់គេច​ខ្លួន​ពួន​ក្រោម​ចង្ក្រាន​បាត់ ហេតុការណ៍​នោះ​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល​។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ ធឿ​ន លី​សា អាយុ​១៤​ឆ្នាំ មុខរបរ​កសិករ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​១៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។ ចំណែក​បុរស​ជា​ប្ដី​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ឡើយ​។

បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ សៀង សុផល អាយុ​៤៣​ឆ្នាំ ជា​កសិករ ត្រូវជា​ម្ដាយ​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា ក្រោយ​ពី​ហូប​បាយ​ជុំ​គ្នា​រួច ជន​រង​គ្រោះ​និង​ប្ដី​បាន​ចូល​ដេក​នៅ​ក្នុង​បន្ទប់ ចំណែក​រូប​គាត់​ក៏​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​ដែរ ។ ក្រោយមក​គាត់​មិន​ដឹង​ថា កូនស្រី​មានរឿង​អ្វី​កើតឡើង​ឡើយ ព្រោះ​គាត់​ក៏​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៣ តុលា ក្រោយ​ភ្ញាក់​ពី​ដំណេក​គាត់​ចុះពីលើផ្ទះ​មិន​ទាន់​ឃើញ​កូនស្រី​ភ្ញាក់​នៅឡើយ​។ ពេល​នោះ​គាត់​ក៏​មិន​បាន​ដាស់ដែរ បន្ទាប់​មក​គាត់​ដើរទៅ​កាប់​បកសំបក​អំពិលទឹក ដើម្បី​យក​ទៅ​ដាំទឹក​ហូប​។ លុះ​ពេល​កាប់​បាន​ហើយ គាត់​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​នៅ​តែ​មិន​ទាន់​ឃើញ​នាង​ភ្ញាក់​ទៀត ប៉ុន្តែ​ឃើញ​ទ្វារ​បន្ទប់​កូន​របើក​បន្តិច​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ក៏​ដើរទៅ​ស្រែកហៅ ដើម្បី​ឲ្យ​នាង​ក្រោក​ជួយ​ដាំទឹក​ថ្នាំផឹក ប៉ុន្តែ​មិន​ឮ​សំឡេង​នាង​ឆ្លើយ​តប​សោះ ទើប​សង្ស័យ​ក៏​បើកទ្វារ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​កូនស្រី​ដេក​ស្លាប់មាន​សភាព​រឹង​បាត់​ទៅ​ហើយ ទើប​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ទាំង​ភាព​តក់ស្លុត​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។ បន្ទាប់​មក​រាយ​ការណ៍​​ជូ​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍​។

ប្រភព​ពី​នគរបាល​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​នោះ​ភ្លាម​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ បន្ទាប់​មក​ឃាត់ខ្លួន​យុវជន​ម្នាក់​ត្រូវជា​ប្ដី​របស់​នារី​រង​គ្រោះ ដើម្បី​សួរនាំ ព្រោះ​មានការ​សង្ស័យ​ទៅ​លើ​យុវជន​នេះ​ថា ជា​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួនឯង ព្រោះ​គ្រាន់តែ​ឃើញ​នគរបាល​ទៅ​ដល់​ភ្លាម យុវជន​នេះ​ហាក់​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ព្យាយាម​រត់​ចូល​ទៅ​ពួន​នៅ​ក្រោម​ចង្ក្រាន​បាយ​។

ដោយឡែក​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព​ភ្លាម​ៗ​ដែរ ហើយ​រក​មូលហេតុ​ឃើញ​ថា នាងរង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ​ទេ មិនមែន​ត្រូវ​ប្ដី​សម្លាប់​នោះ​ឡើយ ប៉ុន្តែ​ប្ដី​របស់​នាង​គឺជា​មនុស្ស​ញៀន​ថ្នាំ ទើប​ពេល​ឃើញ​កម្លាំង​ទៅ​ដល់​រត់​ពួន​បែប​នេះ ក្រោយមក​យុវជន​ជា​ប្ដី​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​ប្រពន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ