ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ការ​បាត់​បង់​​លោក​ប្រជា​ការពារ​ភូមិ គ្រា​ចូល​ព្រៃ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សព​ប្រជា​ការពារ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​សាច់​ញាតិ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៨ ក្រោយ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ គ្រា​ចូល​ព្រៃ​រក​អុស​នៅ​ភូមិ​ខ្សាច់​ណ​ន ឃុំ​ស្តៅ…

ខេត្តស្ទឹងត្រែង ៖ សព​ប្រជា​ការពារ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​សាច់​ញាតិ​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៨ ក្រោយ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ គ្រា​ចូល​ព្រៃ​រក​អុស​នៅ​ភូមិ​ខ្សាច់​ណ​ន ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃ​ទី​១១ កញ្ញា​។

លោក អន ជួន មេ​ភូមិ​ខាំ​ផា​ន់​សង្កាត់​សាមគ្គី ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ តុលា​នេះ​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាត់ ធន់ អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រជា​ការពារ​ភូមិ​-​ឃុំ​ខាង​លើ​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត​ក្នុង​គោលបំណង​ចូល​ព្រៃ​រក​អុស​តែ​ជា​អកុសល​បាន​ស្លាប់​នៅ​វេលា​យប់​រំលង​អធ្រាត្រ​ដោយ​មិនដឹង​មូលហេតុ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​បុរស​រួម​ដំណើរ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ម៉ោង​២​យប់ ថ្ងៃ​ទី​១១ តុលា ក្រោយ​ពេល​ទៅ​រក​អុស​នៅ​ចំណុច​ភូមិ​ខ្សាច់​ណ​ន ក្នុង​ឃុំ​ស្តៅ​ស្រុក​សេ​សាន​។ បុរស​ដដែល​បន្ត​ថា ពួក​គេ​បាន​រួម​ដំណើរ​ចូល​ព្រៃ​ក្នុង​គោលបំណង​រក​អុស​ដើម្បី​ទុក​ស្ងោរ​ពោត​លក់​នា​រដូវ​ពោត ដែល​ជិត​ឈាន​ចូល​ដល់ ដោយសារ​នៅ​ភូមិ​ខាំ​ផា​ន់ ប្រជា​ពលរដ្ឋ​បាន​ដាំពោត​វិល​ជុំ​។

តាម​ការ​ឱ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​រក​អុស​គ្រប់គ្រាន់​ហើយ ពួក​គេ​នាំ​គ្នា​ដឹក​មក​ដល់​ខ្ទម​ស្រែ​អ្នកស្រុក​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ​ស្តៅ ដោយសារ​យប់​ពួក​គេ​សម្រេចចិត្ត​សម្រាក​នៅ​ខ្ទម​នោះ​ជាមួយ​ម្ចាស់​ចំការ​តែ​ម្តង​។ លុះ​ដេក​ដល់​ម៉ោង​ប្រមាណ​២​យប់ ជន​រង​គ្រោះ​ហៅ​ឱ្យ​ជួយ និង​ប្រាប់​ថា ហាក់ដូច​ថប់ដង្ហើម​។ ភ្លាម​នោះ​អ្នក​នៅ​ជាមួយ ក៏​ជួយ​គក់​ច្របាច់ តែ​មិន​ធូរស្បើយ រហូត​ដល់​ស្លាប់​តែ​ម្តង​។ ក្រោយមក​នៅ​ពេល​ទៀប​ភ្លឺ ទើប​អ្នក​រួម​ដំណើរ​រៀបចំ​ដាក់​រទេះគោ​យន្ត​ដឹក​មក​ផ្ទះ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។

តាម​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ សូ អូន បញ្ជាក់​ថា គ្រួសារ​គាត់​ធ្លាប់​កើត​ជំងឺ​ស្រើ​ត​នៅ​ពេល​ដែល​គាត់​ធ្វើការ​ហួសកម្លាំង ហើយ​ការ​ស្លាប់​នេះ​អាច​មក​ពី​គាត់​ហត់​ពី​ថ្ងៃ​ពេក និង​មិន​បាន​យក​ថ្នាំ​ទៅ​ជាប់​ខ្លួន ដើម្បី​ទុក​លេប​ទៀត​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ជន​រង​គ្រោះ​បញ្ជាក់​ថា ការ​ស្លាប់​របស់​ប្រជា​ការពារ​ភូមិ​រូប​នេះ ដោយសារ​ខ្យល់គរ មិន​មាន​ស្លាកស្នាម​ណាមួយ​បង្ហាញ​ពី​ករណី​ឃាតកម្ម​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ