ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ…ជា​លោកដែលបោះចោលថង់សំរាម​ នៅ​ស្ពានដែក«ប៉ាក់ខ្លង​»

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រោយ​ពីធ្លាយ​​វី​ដេ​អូ​មួយ​​ បង្ហាញ​​​ពី​សកម្ម​ភាព​​​​របស់​​បុរស​ម្នាក់​បាន​​យក​ថង់​​សំរាមជា ច្រើន​ ​ទៅ​​បោះ​ចូល​ព្រែក​តាម​​ចន្លោះប្រហោងបង្កាន់ដៃ​​ស្ពាន​ដែក​ប៉ាក់​ខ្ល​ង ​ក៏​​ធ្វើ​ឱ្យ​​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹង​សម្បារបុរសនោះ​យ៉ាងខ្លាំង ​​ដោយ​​​នាំ​គ្នា​​ស៊ែរវីដេអូ ​និង​​ស្រែក​​រក​ការ​អន្តរា​គមន៍​ពី​អាជ្ញា​ធរ​​​ជា​​បន្ទាន់ កាលពី​ថ្ងៃ​ទី​១២…

ខេត្តកោះកុង ៖ ក្រោយ​ពីធ្លាយ​​វី​ដេ​អូ​មួយ​​ បង្ហាញ​​​ពី​សកម្ម​ភាព​​​​របស់​​បុរស​ម្នាក់​បាន​​យក​ថង់​​សំរាមជា
ច្រើន​ ​ទៅ​​បោះ​ចូល​ព្រែក​តាម​​ចន្លោះប្រហោងបង្កាន់ដៃ​​ស្ពាន​ដែក​ប៉ាក់​ខ្ល​ង ​ក៏​​ធ្វើ​ឱ្យ​​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹង​សម្បារបុរសនោះ​យ៉ាងខ្លាំង ​​ដោយ​​​នាំ​គ្នា​​ស៊ែរវីដេអូ ​និង​​ស្រែក​​រក​ការ​អន្តរា​គមន៍​ពី​អាជ្ញា​ធរ​​​ជា​​បន្ទាន់ កាលពី​ថ្ងៃ​ទី​១២ តុលា  ម្សិលមិញ ។

លុះនៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ យោង​តាម​ផេ​ក​របស់​រដ្ឋបាល​ខេត្តកោះកុង​ ត្រូវ​បាន​បង្ហាញ​ ដោយ​រកឃើញ​​បុរសខាងលើ នាំ​មកធ្វើការ​​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថ​​កិច្ច ស្ថិតនៅទីតាំង​បោះ​ចោល​សំរាមនោះ ក្នុងនោះ​​មាន​​អាជ្ញាធរ​ស្រុក​មណ្ឌល​សីមា កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុងផងដែរ ​។

ប្រភព​បន្ត​ទៀត​ថា យ៉ាងណា​បុរស​ខាងលើ មិនត្រូវ​​បាន​ស្គាល់​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ ​បាន​ឱ្យ​បុរស​នោះ​ចុះ​រើស​សំរាម​បាន​ចោល​ដែល​នៅ​សេសសល់ និង​តម្រូវ​ឱ្យ​គាត់​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ