ចង់ដាច់ផ្ងារ ស្តាប់ចោរឆ្លើយថា​ លួចលីអូស្រីៗដើម្បីអារម្មណ៍…


តាម​ប្រភព​​ពី Shanghaiist បានឱ្យ​​ដឹង​ថា ចោរ​អាយុ​៣៧​ឆ្នាំ​ម្នាក់ ​បាន​​ល្បី​ខាង​លួច​ខោ​ទ្រនាប់​ក្នុង​ស្រី​ៗ ក៏​ត្រូវ​បាន​​​​ប៉ូ​លិស​​ចាប់ ហើយ​គាត់ឆ្លើយ​សារភាព  ​​«លួច​ព្រោះតែ​ចង់​មាន​អារម្មណ៍​រំភើប​» ។

កាលពី​ថ្ងៃ​ចន្ទកន្លងមក ប៉ូ​លិស​​នៅ​ទីក្រុង​សៀង​ហៃ​បាន​ប្រកាស​ចាប់​បាន​ចោរ​ប្រុស​ជំនាញខាង​​លួច​លី​អូ ដែល​ធ្វើឱ្យ​​ស្រី​ៗ​រក​ខោ​ក្នុង​មិនដែល​ឃើញ ក្រោយ​ពី​ដាក់​ហាលថ្ងៃ​ ។ ប៉ូ​លិស​បាន​​បើក​ការ​ស៊ើបអង្កេត​តាំងពី​ដើមខែ​កញ្ញា ក្រោយ​ពី​មានការ​រាយការណ៍​ពី​សំណាក់​ស្រី​ៗ​ក្នុង​តំបន់ ពី​ហេតុការណ៍​បាត់​ខោ​ក្នុង​ ។

ក្រោយ​ពី​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​មួយ​ចំនួន​មក ប៉ូ​លិស​អាច​កំណត់​​អត្តសញ្ញាណ​ចោរ​​បាន​​​។ ក្រោយ​ពី​បាន​ចាប់ខ្លួន ជនសង្ស័យខាងលើគឺ​​មានត្រកូល​លី បាន​សារភាព​ថា​ ខ្លួន​បាន​លួច​ខោ​ក្នុង​ស្រី​ៗ​ចំនួន​៣​ដង​មក​ហើយ ព្រមទាំង​ប្រាប់​ថា ខ្លួន​លួច​បែប​នេះ ​ដោយសារ​តែ​ចង់​រំភើប​ក្នុង​អារម្មណ៍​តែប៉ុណ្ណោះ ។

គេ​នៅ​មិន​ទាន់​ដឹង​ថា ចោរលួច​ខោ​ក្នុង​ម្នាក់​នេះ​ ធ្វើ​អ្វី​ខ្លះ​ក្រោយ​​លួច​​បាន​នោះ​ទេ​ ។ កាលពី​ឆ្នាំ​មុន នៅ​ទីក្រុង Jiangxi ខេត្ត Jiujiang ប៉ូ​លិសធ្លាប់​បាន​ចាប់​ចោរ​ម្នាក់ ​ដែល​ប្រព្រឹត្ត​​​ស្រ​ដៀង​គ្នានេះ​ដែរ ។ ចោរ​នោះ​ បាន​លួច​លី​អូ​ចំនួន​ជាង​១​ម៉ឺន​ខោ យក​ទៅ​ដាក់​ក្នុង​បន្ទប់ដេក​របស់​ខ្លួន​។ រូបគេ​បាន​សារភាព​ថា បាន​យក​លី​អូ​ទាំងនោះ​ទៅ​ដេក​អោប​ជា​រៀង​រាល់​យប់ ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ