ស្ត្រីម្នាក់ឈ្មោះថា Natasha Joyner ដែលមាន អាយុ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ថាដុតអគារអាផាតមិនមួយចោលនៅ Prince George’s នៃរដ្ឋ Maryland នៅសហរដ្ឋអាមេរិកកាលពីខែមុនព្រោះតែខឹងសង្សារចាស់ ។ ការបង្កអគ្គិភ័យនេះបានធ្វើឲ្យមនុស្សប្រមាណ១៣០នាក់បាត់បង់លំនៅដ្ឋាន ។
Bernie Murphy ដែលជាឪពុករបស់ស្ត្រីខាងលើបានអះអាងថា កូនស្រីរបស់ខ្លួនត្រូវបានបង្ខំឲ្យធ្វើដូច្នេះ ហើយបុរសជាសង្សារចាស់ធ្វើបានកូនស្រីខ្លួនប្រមាណមួយឆ្នាំកន្លះមកហើយ ។

ក្រុមពន្លត់អគ្គិភ័យចំណាយពេលដល់ទៅ ២ម៉ោងដើម្បីគ្រប់គ្រងការឆាបឆេះនេះបាន ។ យ៉ាងណាក្តី អគ្គីភ័យនេះមិនបានបង្កឲ្យមានអ្នករងរបួសឡើយ ៕
ចែករំលែកព័តមាននេះ