ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុថុជ្ជន​ធ្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះ​ជា​រឿង​ធម្មតា

5 ឆ្នាំ មុន

តាម​ធម្មតា​បុថុជ្ជន​នៅ​មានចិត្ត​ស្រាល គ្រប​សង្កត់​ទៅ​ដោយ​កិលេស​រមែង​ធ្វើ​ទ​ង្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះទៅ​តាម​អំណាច​នៃ​ចិត្ត​ដែល​កំពុង​ពុះពោរ បុគ្គល​ដែល​បាន​ទទួល​ការ​លើកតម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ខ្លះ​ដែរ​មិន​ខាន បើ​មិន​ធ្វើ​ដោយ​កាយ ក៏​គង់​មាននៅ​ក្នុង​ចិត្ត ។ ឯ​បុគ្គល​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ដែរ​ពី​មុន​មក…

តាម​ធម្មតា​បុថុជ្ជន​នៅ​មានចិត្ត​ស្រាល គ្រប​សង្កត់​ទៅ​ដោយ​កិលេស​រមែង​ធ្វើ​ទ​ង្វើ​ល្អ​ខ្លះ អាក្រក់​ខ្លះទៅ​តាម​អំណាច​នៃ​ចិត្ត​ដែល​កំពុង​ពុះពោរ បុគ្គល​ដែល​បាន​ទទួល​ការ​លើកតម្កើង​ថា​ជា​មនុស្ស​ល្អ ក៏​ធ្លាប់​ធ្វើ​អាក្រក់​ខ្លះ​ដែរ​មិន​ខាន បើ​មិន​ធ្វើ​ដោយ​កាយ ក៏​គង់​មាននៅ​ក្នុង​ចិត្ត ។

ឯ​បុគ្គល​ដែល​គេ​គ្រប់​គ្នា​ឃើញ​ថា​ជា​មនុស្ស​អាក្រក់ ក៏​គង់​ធ្លាប់​បាន​ធ្វើ​ល្អ​ខ្លះ​ដែរ​ពី​មុន​មក ហើយ​តទៅ​ខាង​មុខ​ក៏​អាច​ជា​មនុស្ស​ល្អ​ពិតប្រាកដ​បាន ព្រោះហេតុនោះ​បានជា​លោក​ដាស់តឿន​ទៅ​មនុស្ស​ទូទៅ​មិន​គួរ​ប្រញាប់​វិនិច្ឆ័យ​បុគ្គល​ណា​ដោយ​គ្រាន់តែ​ឃើញ​ការ​ធ្វើ​ខុស​ម្តង​ឬ​ពីរ​ដងនោះ​ឡើយ ហើយ​ក៏​កុំ​គិត​ថា គេ​នឹង​ជា​មនុស្ស បែប​នេះ​រហូត​តទៅ​ក្នុង​មួយ​ជីវិត​របស់​គេ​នោះ​ឱ្យ​សោះ ។

ពហុស្សូត​រមែង​ស្គាល់​កាលៈទេសៈ​ថា មនុស្ស​អាក្រក់​កាលដែល​គេ​ដឹងខ្លួន​ហើយ មិនមែន​ថា​គេ​អាច​ក្លាយជា​មនុស្ស​ល្អ​វិញ​មិន​បាន​នោះ​ទេ ដូច្នេះ​យើង​គួរ​ឲ្យ​ឱកាស​ដល់​គេ​ដើម្បី​បាន​ត្រឡប់​ខ្លួន​មក​ជា​មនុស្ស​ល្អ​វិញ គឺជា​ការ​ប្រសើរ​បំផុត​ ។

យើង​ត្រូវ​គិត​ជា​និច្ច​ថា អតីតកាល​និង​បច្ចុប្បន្ន​អាច​មិន​ដូច​គ្នា​ឡើយ ព្រោះ​មនុស្ស​យើង​ដូរ​ផ្លាស់ ផ្លាស់​ប្តូរ​ជា​និច្ច​តាម​សភាព​គុណធម៌​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​គេ ។