អត់​ដឹង​ធ្វើ​មិច បុរស​ម្នាក់​លេប​ចិញ្ចៀនពេជ្រ​ចូល​ក្នុង​ព្រោះ


ភ្ញៀវ​ទេសចរ​ជនជាតិ​អៀរ​ឡង់​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា​លោក​ព្យាយាម​លួច​ចិញ្ចៀនពេជ្រ​មួយ ។

បុរស​ខាងលើ​មានឈ្មោះ​ថា Iam Campbell និង​ត្រូវ​បាន​ចោទប្រកាន់​ថា​ព្យាយាម​លួច​ចិញ្ចៀនពេជ្រ​តម្លៃ​ប្រមាណ​ជិត ៤​ម៉ឺន​ដុល្លារ​ពី​ហាង​លក់​គ្រឿងអលង្ការ​មួយ​នៅ​ខេត្ត Mugla នៃ​ប្រទេស​តួ​ក​គី ។

បុរស​អាយុ​៥៤​ឆ្នាំ​បាន​ឆក់​ចិញ្ចៀន​ខាងលើ​រួច​ព្យាយាម​ចាកចេញ​ពី​ហាង ។ បុគ្គលិក​ក្នុង​ហាង​សង្ស័យ​នឹង​បុរស​ខាងលើ​ក៏​ចាក់សោ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ Campbell ចាកចេញ ។ បន្ទាប់​ពី​នោះ​លោក Campbell បាន​ដាក់​ចិញ្ចៀន​នៅ​ក្នុង​មាត់ និង​លេប​ចូល​ទាំងមូល ។

ម្ចាស់​ហាង​បាន​ទាក់ទង​ទៅ​កាន់​ប៉ូ​លី​សរួច​នាំ​លោក Campbell ទៅ​កាន់​មន្ទីរពេទ្យ Marmaris ដើម្បី​ធ្វើការ​វះកាត់​ដើម្បី​យក​ចិញ្ចៀន​មក​វិញ​ប្រសិនបើ​វា​មិន​ត្រលប់​មក​វិញ​ដោយ​ធម្មជាតិ​ទេ​នោះ ។

ការ​ថត X-ray បង្ហាញ​ឲ្យ​ឃើញ​ចិញ្ចៀនពេជ្រ ២.៥​កា​រ៉ាត់​នៅ​ក្នុង​ពោះ​របស់​លោក Campbell ​។ ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា លោក​នៅ​កំពុង​រង​ចាំ​ចិញ្ចៀន​របស់​លោក​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ