ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ល្អ​៤​យ៉ាង​ជា​ភារៈ​របស់​កូនប្រុស​ស្រី

5 ឆ្នាំ មុន

ព្រះ​បរមគ្រូ​នៃ​យើង​លោក​សរសើរ​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​បាន​បំពេញ​នូវសម្បទា​ធម៌​៤​ប្រការ​ដល់​ឪពុក​ម្តាយ​ដោយ​បរិបូណ៌ បុត្រ​ធីតា​ទាំងឡាយ​នោះ​ឈ្មោះ​ថា កូន​ល្អ ជា​កូន​កតញ្ញូ​កតវេទី​។ សម្បទា​ទាំង​៤​នោះ​គឺៈ ១-​សទ្ធា​សម្បទា ដល់​ព្រម​ដោយ​សទ្ធា​។ បើ​មាតាបិតា ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ…

ព្រះ​បរមគ្រូ​នៃ​យើង​លោក​សរសើរ​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​បាន​បំពេញ​នូវសម្បទា​ធម៌​៤​ប្រការ​ដល់​ឪពុក​ម្តាយ​ដោយ​បរិបូណ៌ បុត្រ​ធីតា​ទាំងឡាយ​នោះ​ឈ្មោះ​ថា កូន​ល្អ ជា​កូន​កតញ្ញូ​កតវេទី​។ សម្បទា​ទាំង​៤​នោះ​គឺៈ
១-​សទ្ធា​សម្បទា ដល់​ព្រម​ដោយ​សទ្ធា​។ បើ​មាតាបិតា ជា​អ្នក​គ្មាន​សទ្ធា ជឿ​លើ​កម្មផល​ទេ កូនប្រុស​ស្រី គប្បី​ដឹកនាំ​គាត់​ទាំង​ពីរ​ឲ្យ​មាន​សទ្ធា​ជ្រះថ្លា​ឡើង​។

២- សីលសម្បទា ដល់​ព្រម​ដោយ​សីល​។ បើ​មាតាបិតា ជា​អ្នក​ទ្រុស្ដសីល មានការ​សម្លាប់សត្វ​ជាដើម កូន​គប្បី​ពន្យល់​ណែនាំ​លោក​ទាំង​ទ្វេ​ឲ្យ​រក្សាសីល​ឡើង​។

៣- ចាគ​សម្បទា ដល់​ព្រម​ដោយ​ការ​លះ ការ​ឱ្យទាន​។ បើ​ឪពុក​ម្តាយ​ជា​មនុស្ស​កំណាញ់​ស្វិត មិន​ចេះ​ចំណាយធនធាន​ធ្វើ​ទាន​ទេ បុត្រ​ធីតា​គប្បី​ពន្យល់​ណែនាំ កុំ​ឲ្យ​គាត់​លុះ​ក្រោម​អំណាច​មច្ឆរិយៈ​ការ​កំណាញ់​ស្វិត ធ្វើ​ជា​ទាសករ​នៃ​ទ្រព្យសម្បត្តិ ឲ្យ​គាត់​ចេះ​បរិច្ចាគ​ធនធាន​ធ្វើ​ជា​ទាន​ឡើង ។

៤- បញ្ញា​សម្បទា ដល់​ព្រម​ដោយ​បញ្ញា​។ ប្រសិនបើ​មាតាបិតា ជា​អ្នក​មិន​ចូល​ចិត្ត​ស្ដាប់ធម៌​ទេសនា ឬ​សិក្សា​រៀនសូត្រ​ធម៌អាថ៌​ទេ បុត្រ​ធីតា គប្បី​ពន្យល់​ណែនាំ​គាត់​ឲ្យ​ចេះ​ស្ដាប់ធម៌ សិក្សា​អត្ថន័យ​របស់​ព្រះធម៌ ហើយ​តាំងចិត្ត​ចម្រើន​នូវ​សមាធិ​កម្មដ្ឋាន ដើម្បី​ឲ្យ​កើត​បញ្ញា​ឡើង​។

កាលបើ​កូនប្រុស​ស្រី​ណា​បាន​អនុវត្ត​នូវ​ធម៌​៤​យ៉ាងដូច​រៀបរាប់​មកនេះ បុត្រ​ធីតា​ទាំងនោះ​ឈ្មោះ​ថា​បាន​បំពេញ​តួនាទី​ជា​កូន​ល្អ ព្រមទាំង​មានឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល​ដោយ​ពិតប្រាកដ ។