ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតសង្ឃកំហូច​ នេត ខៃ ​បន្តជាប់ពន្ឋនាគារ ​

12 ឆ្នាំ មុន

ទីបំផុតទៅ​សាលាឧទ្ឋរណ៏​របស់ប្រទេសកម្ពុជា​​ នៅព្រឹកថ្ងៃទី២៣ ​ឧសភា​ ២០១៣នេះ​ ​បានប្រកាសសាលដីកា​ដោយសម្រេច​តម្កល់សាលក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​​ទុកជាបាន​ការ​​ក្នុង​សំណុំរឿង​​ចែកចាយរូបអាស​​​អាភាស​ដែល​ប្រព្រឹត្ត​​ដោយ​អតីតសង្ឃកំហូច​​ នេត ខៃ ​។​

គួរបញ្ជាក់ថា​​ កាលពីថ្ងៃទី១៧​​ កញ្ញា ២០១០​ ​សាលាដំបូងរាជធានី​ភ្នំពេញ​បានប្រកាស​សាល​ក្រមផ្តន្ទា​ទោស

ទីបំផុតទៅ​សាលាឧទ្ឋរណ៏​របស់ប្រទេសកម្ពុជា​​ នៅព្រឹកថ្ងៃទី២៣ ​ឧសភា​ ២០១៣នេះ​ ​បានប្រកាសសាលដីកា​ដោយសម្រេច​តម្កល់សាលក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​​ទុកជាបាន​ការ​​ក្នុង​សំណុំរឿង​​ចែកចាយរូបអាស​​​អាភាស​ដែល​ប្រព្រឹត្ត​​ដោយ​អតីតសង្ឃកំហូច​​ នេត ខៃ ​។​

គួរបញ្ជាក់ថា​​ កាលពីថ្ងៃទី១៧​​ កញ្ញា ២០១០​ ​សាលាដំបូងរាជធានី​ភ្នំពេញ​បានប្រកាស​សាល​ក្រមផ្តន្ទា​ទោស​អតីតសង្ឃ​ នេត ខៃ​​ ដាក់ពន្ឋនាគារ០១ឆ្នាំ​​ និង ផាកពិន័យ​ជាបា្រក់២លានរៀល​​ចូលថវិការដ្ឋ​​ ព្រមទំាងបង្គាប់ឲ្យ​សង​ជម្ងឺចិត្តជនរងគ្រោះ​​៤០លានរៀល​​ ពីបទចែកចាយ​រូបភាព​អាសអាភាស​​ ដែលបានប្រព្រឹត្ត​​កាលពីចន្លោះឆ្នាំ​២០០៨​ដល់ឆ្នាំ២០០៩​​ ។

អតីតសង្ឃ​ នេត ខៃ​​ បច្ចប្បន្នអាយុ៤០ឆ្នាំ​​ ធ្លាប់គង់នៅវត្តស្រះចក​​ ខណ្ឌដូនពេញ​​​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​​កា​លពីអំឡុងខែកក្កដា​​ ២០១០ ​ក្រោយពី​បានលួចថតរូប​ស្រ្តី​អាក្រាតកាយងូត​ទឹក​មន្តជាច្រើននាក់​​ ហើយរូបភាពអាស​អាភាសនេះ​បានត្រូវ​គេចែកចាយបន្ត​(បាញ់ប្ល៊ូធូ)​ និងត្រូវ​បានជនរងគ្រោះ​​មួយចំនួនដាក់ពាក្យប្តឹង​​ទៅសមត្ថកិច្ច​នោះរួចមក​ ៕