ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិត្តិនាម​៤​យ៉ាង​នៃ​ឪពុក​ម្តាយ​ជា​គោរមងារ​ស័ក្តិសម​បំផុត

5 ឆ្នាំ មុន

ព្រះពុទ្ធ​បរមគ្រូ​បាន​ប្រទាន​គោរមងារ​៤​យ៉ាង​​ដល់​បុរស​ស្ត្រី​២​រូប​ដែល​ជា​កិត្តិនាម​ដ៏​ស័ក្តិសម​ទៅ​នឹង​សន្តាន​ចិត្ត​របស់​លោក​បំផុត​។ បុរស​ស្ត្រី​ទាំង២​រូបនោះគឺ​​ជាឪពុក​ម្តាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត បើ​ទោះបីជា​គាត់​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​យ៉ាងណា​ក៏​ដោយ ក៏​ចេះ​តែ​ស៊ូទ្រាំ​ឥត​រុញ​រា​អ្វី​ឡើយ​។ ព្រោះ​ទ​ង្វើ​ល្អ​នេះ​ហើយ​ទើប​ព្រះ​បរម​សាស្តា​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ដែល​ចាត់​ថា​ជា​ងារ​ខ្ពស់​បំផុត​គឺៈ ១-​បុព្វាចារ្យ ជា​គ្រូបង្រៀន​មុនគេ បាន​ដល់​គ្រូបង្រៀន ឱ្យ​ចេះ​សើច…

ព្រះពុទ្ធ​បរមគ្រូ​បាន​ប្រទាន​គោរមងារ​៤​យ៉ាង​​ដល់​បុរស​ស្ត្រី​២​រូប​ដែល​ជា​កិត្តិនាម​ដ៏​ស័ក្តិសម​ទៅ​នឹង​សន្តាន​ចិត្ត​របស់​លោក​បំផុត​។ បុរស​ស្ត្រី​ទាំង២​រូបនោះគឺ​​ជាឪពុក​ម្តាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត បើ​ទោះបីជា​គាត់​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​យ៉ាងណា​ក៏​ដោយ ក៏​ចេះ​តែ​ស៊ូទ្រាំ​ឥត​រុញ​រា​អ្វី​ឡើយ​។ ព្រោះ​ទ​ង្វើ​ល្អ​នេះ​ហើយ​ទើប​ព្រះ​បរម​សាស្តា​ទ្រង់​ប្រទាន​នាម​៤​យ៉ាង​ដល់​លោក​ដែល​ចាត់​ថា​ជា​ងារ​ខ្ពស់​បំផុត​គឺៈ

១-​បុព្វាចារ្យ ជា​គ្រូបង្រៀន​មុនគេ បាន​ដល់​គ្រូបង្រៀន ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ​ដេក និយាយ​ស្តី​ជាដើម មុន​គ្រូបង្រៀន​នៅ​សាលា​ទាំងអស់ ។

២-​បុព្វ​ទេវា ទេវតា​ដើម យើង​តែង​សង្ឃឹមថា ទេព​អារក្ស អ្នកតា ទេព្តា​ទាំងឡាយ​ជួយ​ថែរក្សា​យើង តែបើ​គិត​បន្តិច​ទៅ​នឹង​ឃើញ​ថា ឪពុក​ម្តាយ​គឺជា​ទេវតា​ដែល​គាំពារ​រក្សា​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាង​ទេវតា​ទាំង​អស់នោះ ។

៣-​ព្រហ្មា ព្រះព្រហ្ម​មានមុខ​៤ ឪពុក​ម្តាយ​ឲ្យ​ឈ្មោះ​ថា​ជា​ព្រះព្រហ្ម ព្រោះ​គាត់​មានធម៌​៤​យ៉ាង​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ។

4-​អរហន្ត តាម​ធម្មតា​ព្រះអរហន្ត​មិន​ចេះ​ចាប់ទោស​អូស​ដំណើរ​សព្វ​សត្វ​យ៉ាងណា ឪពុក​ម្តាយ​ក៏​មិន​ចេះ​រំពៃ​ចាប់ទោស​កំហុស​កូន​ឡើយ មាន​តែ​ការ​អាណិតអាសូរ និង​ជួយ​បិទ​បាំង​អំពើ​ខុសឆ្គង​របស់​កូន​ទៀត​ផង ។

ឪពុក​ម្តាយ​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត លះបង់​ញើស​ឈាម ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង ដោយ​មិន​គិត​ពី​ការ​នឿយហត់​ឡើយ ដើម្បី​ចិញ្ចឹម​កូន ព្រោះហេតុនោះ​យើង​ត្រូវ​មាន​កតញ្ញូ​កតវេទិតា​ធម៌​ចំពោះ​លោក​វិញ ដោយ​ការ​បម្រើ ដោយ​ការ​ឧបត្ថម្ភ​គ្រឿង​សក្ការ​ទាំងឡាយ​មាន បាយ ទឹក សម្លៀក​បំពាក់ ប្រាក់​កាក់ ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន​នេះ ជួយ​ធ្វើ​កិច្ចការ និង​ស្តាប់​ការ​អប់រំ​របស់​លោក ធ្វើ​យ៉ាងណា​កុំ​ឲ្យ​លោក​លំបាក​ចិត្ត​ដោយសារ​យើង​ឱ្យ​សោះ ។