ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​មិនមែន​ជាប់​ទាក់ទង​តែ​នឹង​ពុទ្ធសាសនា

5 ឆ្នាំ មុន

អ្នកប្រាជ្ញ​ពុទ្ធសាសនា​បាន​រក​ឃើញ​ថា តាម​ការ​ពិនិត្យ​ពី​ស្ថានភាព​ជំនឿ​ជាក់ស្តែង​ឃើញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សព្វ​ថ្ងៃនេះ មិនមែន​ជាប់​ទាក់ទង​តែ​នឹង​សាសនាព្រះពុទ្ធ​តែ​មួយ​នោះ​ទេ តាម​ពិត​ទៅ​ពិធីបុណ្យ​ធំ​មួយ​នេះ​ក៏​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ព្រហ្មញ្ញសាសនា​ដែរ ។ យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អប់រំ​បរិស័ទ​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​ប្រេត​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ…

អ្នកប្រាជ្ញ​ពុទ្ធសាសនា​បាន​រក​ឃើញ​ថា តាម​ការ​ពិនិត្យ​ពី​ស្ថានភាព​ជំនឿ​ជាក់ស្តែង​ឃើញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សព្វ​ថ្ងៃនេះ មិនមែន​ជាប់​ទាក់ទង​តែ​នឹង​សាសនាព្រះពុទ្ធ​តែ​មួយ​នោះ​ទេ តាម​ពិត​ទៅ​ពិធីបុណ្យ​ធំ​មួយ​នេះ​ក៏​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ព្រហ្មញ្ញសាសនា​ដែរ ។

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អប់រំ​បរិស័ទ​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​ប្រេត​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ យក​ចង្វា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រះសង្ឃ​លោក​សូត្រធម៌​បង្សុកូល ឧទ្ទិស​កុសល​នេះ​ទៅ ទើប​ប្រេត​ជា​ញាតិ​នោះ​បាន​ទទួលផល ។

ចំ​ណែ​ឯ​ចង្ហាន់​ដែល​លោក​ទទួល​ទៅ​នោះ​មិនមែន​ទាល់តែ​ព្រះសង្ឃ​លោក​ឆាន់​ទើបបាន​ផល​ដល់​ប្រេត​នោះ​ទេ លោក​មិន​ឆាន់​ក៏​ផល​បុណ្យ​ហ្នឹង​ទៅ​ដល់​ប្រេត​ដែរ សំខាន់​គឺ​ព្រះសង្ឃ​លោក​ទទួល​ខណៈ​ពេល​ប្រគេន​ត្រឹមត្រូវ​តាម​ហត្ថបាស និង​ការ​ឧទ្ទិស​មគ្គផល​របស់​ម្ចាស់​ទាន​។ តែ​ប៉ុណ្ណឹង​ផល​នៃ​ទាន​នេះ​នឹង​ទៅ​ដល់​អ្នក​ស្លាប់​ហើយ ប៉ុន្តែ​រឿង​ទទួល ឬ​មិន​ទទួលផល​នោះ​ជា​រឿង​របស់​ប្រេត​ទៅ​តាម​ទោស​ធ្ងន់​និង​ស្រាល​ទៀត​។

ដោយ​ហោចទៅ​ទាន​របស់​សប្បុរស​ធ្វើ​ចំពោះ​បុគ្គល​អ្នកមាន​សីល ជន​ក្រីក្រ ទុរគត​ជន​ចាស់ជរា ឬ​មហាជន​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​ក៏​បាន​ផល​ច្រើន​មិន​ចាញ់​ព្រះសង្ឃ​ប៉ុន្មាន​ដែរ​ព្រោះ​ពាក្យ​ថា​មហា​នេះ​វា​ធំធេង​ស្រេច​ទៅ​ហើយ ។

សម្រាប់​សាសនា​ព្រា​ហ្ម​ញ្ញ ដែល​ថា​មាន​ជាប់​ទាក់ទង​នឹង​ភ្ជុំបិណ្ឌ​ដែរ​នោះ យើង​សង្កេត​ឃើញ​នៅ​ខាង​ចុង​ជួរ​បាត្រ​សម្រាប់​បរិស័ទ​យក​បាយ​ទៅ​រាប់ ឃើញ​មាន​ដាក់​កន្ទោង​បាយ ឬ​អាច​ហៅ​ថា​បាយបិត្តបូ​រដាក់​នៅ​ឃ្លាត​ពី​បាត្រ​បន្តិច​។ កន្ទោង​នោះ​មាន​ដាក់​វត្ថុ​ច្រើន​មុខ​ដូច​ជា​បាយ ច្រូច​ទឹក បង្អែម ច​ង្អា​ប​ជាដើម ដើម្បី​នាំ​យក​ទៅ​ជូន​ព្រលឹង​អ្នក​ស្លាប់​ដោយ​ផ្ទាល់​ៗ​តែ​ម្តង​។ សំណែន​នេះ​ព្រះសង្ឃ ឬ​គ្រហស្ថ មិន​អាចយ​កមក​បរិភោគ​បាន​ឡើយ ។

ការ​ជាប់​ពាក់ព័ន្ធ​នេះ​មិនមែន​មាន​តែ​មួយ​ចំណុច​នេះ​ទេ គឺ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​មាន​ជាប់​ទាក់ទង​នឹង​ព្រហ្មញ្ញសាសនា ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​លោក​ចាត់​ទុក្ខ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក៏​មាន​ជាប់​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា​ផង និង​ព្រហ្មញ្ញសាសនា​ផង ។