ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ព្រោះ​សេចក្តីស្លា.ប់​ជា​ទុក្ខ​ខ្លាំងក្លា​បំផុត

5 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​ត្រាស់​ថា ដរាបណាមនុស្ស​នៅ​មាន​អវិជ្ជា តណ្ហា​បិទ​បាំង សេចក្តី​ទុក្ខ​រមែង​គ្រប​សង្កត់​គ្រប់យ៉ាង​ក៏​នៅ​មាន​ដរាប​នោះ ទុក្ខ​ព្រោះ​សេចក្តី​ស្រែក​ឃ្លាន ទុក្ខ​ព្រោះ​បំណុល ទុក្ខ​ព្រោះ​ជំងឺ​បៀតបៀន ទុក្ខព្រោះជរាព្យាធិសង្កត់សង្កិនខ្លួនប្រាណ ទុក្ខ​ព្រោះ​ការ​និរាស​ព្រាត់ប្រាស​…​ហើយ​ទុក្ខ​ធំ​ជាងគេ​គឺ​ទុក្ខ​ព្រោះ​សេចក្តីស្លាប់​នេះឯង ជា​ទុក្ខ​យ៉ាង​ខ្លាំងក្លា​បំផុត…

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​ត្រាស់​ថា ដរាបណាមនុស្ស​នៅ​មាន​អវិជ្ជា តណ្ហា​បិទ​បាំង សេចក្តី​ទុក្ខ​រមែង​គ្រប​សង្កត់​គ្រប់យ៉ាង​ក៏​នៅ​មាន​ដរាប​នោះ ទុក្ខ​ព្រោះ​សេចក្តី​ស្រែក​ឃ្លាន ទុក្ខ​ព្រោះ​បំណុល ទុក្ខ​ព្រោះ​ជំងឺ​បៀតបៀន ទុក្ខព្រោះជរាព្យាធិសង្កត់សង្កិនខ្លួនប្រាណ ទុក្ខ​ព្រោះ​ការ​និរាស​ព្រាត់ប្រាស​…​ហើយ​ទុក្ខ​ធំ​ជាងគេ​គឺ​ទុក្ខ​ព្រោះ​សេចក្តីស្លាប់​នេះឯង ជា​ទុក្ខ​យ៉ាង​ខ្លាំងក្លា​បំផុត ។

ហេតុ​អ្វី​បានជា​លោក​ពោល​ថា សេចក្តីស្លាប់​ជា​ទុក្ខ​ធំ​បំផុត?

ព្រោះថា នៅ​ពេល​មនុស្ស​យើង​ជិត​ស្លាប់ អវយវៈ​ទាំងអស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើការ​ទៅ​តាម​មុខងារ​របស់​ខ្លួន ឈប់​ទទួល​ប្រតិបត្តិការ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិត្ត​ទៀត​ហើយ​។ នៅ​ពេល​នោះ ភ្នែក​ស្រវាំង ឈប់​ទទួល​អារម្មណ៍​ពី​ភ្នែក​, ត្រចៀក​ហ៊ឹង​ណែន​ឈប់​ទទួល​សំឡេង​, ច្រមុះ​បាត់​ធុំក្លិន​, អណ្តាត​ឈប់​ទទួល​រសជាតិ​, រាង​កាយ​ក៏​ឈប់​ទទួល​ធាតុ​ក្តៅ​ត្រជាក់​ទៀត​ហើយ​។ ខណៈ​នេះ​នៅ​សល់​តែ​ខ្យល់​ដក​ចេញ​ទៅ​ក្រៅ​ច្រើន ចូល​មក​ក្នុង​ខ្លួន​វិញ​តិច ម្ល៉ោះហើយ ចិត្ត​ដែល​នៅ​អាស្រ័យ​ជាមួយនឹង​ខ្យល់​នោះ​យ៉ាង​តិចតួច​បំផុត​នេះ ក៏​តែង​ធ្វើ​ឱ្យ​កាយ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំងក្លា​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ។

ជីវិត​ទាំងអស់​ទាំង​អ្នកមាន ទាំង​អ្នកក្រ ទាំង​ក្មេង ទាំង​ចាស់​គឺ​មាន​សភាព​បែប​នេះឯង មិន​មាន​សត្វលោក​ណា​គេច​រួច​បាន​ឡើយ ។