ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​កាន់តែ​ខោ​ច​ខ្លី​ពុក​ម៉ែ​រង់ចាំ​ផ្លូវ​កូន​យ៉ាង​អន្ទះសា

5 ឆ្នាំ មុន

ថ្ងៃនេះ​ជា​វេន​បិណ្ឌ​ទី​១១​ហើយ នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុត​រដូវ​ភ្ជុំ​ហើយ ម្តេច​ឡើយ​កូនប្រុស​ស្រី​នៅ​តែ​មិន​ទាន់​មក​លេង​ពុក​ម៉ែ​ទៀត ពេល​នេះ​ពុក​ម៉ែ​កំពុង​ទន្ទឹងរង់ចាំ​កូន​យ៉ាង​អន្ទះសា ចាំ​កូន​ទាំង​ទឹកចិត្ត​បរិសុទ្ធ​។ នេះ​ជា​ទំនួញ​ពុក​ម៉ែ​ដែល​នឹក​កូន ស្រឡាញ់​កូន ។ ពេល​នេះ​ជា​ឱកាស​ដ៏​វិសេស​បំផុត​សម្រាប់​កូនប្រុស​ស្រី​បំពេញ​កង​ការ​កុសល​ចំពោះ​លោក​អ្នក​ដ៏​មានគុណ ឧបត្ថម្ភ​លោក​ដោយ​ទេយ្យទាន​ទាំងឡាយ​មាន​បាយ…

ថ្ងៃនេះ​ជា​វេន​បិណ្ឌ​ទី​១១​ហើយ នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុត​រដូវ​ភ្ជុំ​ហើយ ម្តេច​ឡើយ​កូនប្រុស​ស្រី​នៅ​តែ​មិន​ទាន់​មក​លេង​ពុក​ម៉ែ​ទៀត ពេល​នេះ​ពុក​ម៉ែ​កំពុង​ទន្ទឹងរង់ចាំ​កូន​យ៉ាង​អន្ទះសា ចាំ​កូន​ទាំង​ទឹកចិត្ត​បរិសុទ្ធ​។ នេះ​ជា​ទំនួញ​ពុក​ម៉ែ​ដែល​នឹក​កូន ស្រឡាញ់​កូន ។

ពេល​នេះ​ជា​ឱកាស​ដ៏​វិសេស​បំផុត​សម្រាប់​កូនប្រុស​ស្រី​បំពេញ​កង​ការ​កុសល​ចំពោះ​លោក​អ្នក​ដ៏​មានគុណ ឧបត្ថម្ភ​លោក​ដោយ​ទេយ្យទាន​ទាំងឡាយ​មាន​បាយ ទឹក នំ ចំណី ត្រី សាច់ សម្លៀក​បំពាក់ និង​លុយកាក់​ជាដើម​សម្រាប់​ចាយវាយ​ក្នុង​រដូវ​បុណ្យ​ទាន​នេះ​ឱ្យ​បាន​សមរម្យ​ ។

ដូចនេះ​បើ​លោក​អ្នក​ឈប់​សម្រាក​ពី​ការងារ​គួរ​ឆ្លៀតពេល​ទៅ​លេង​នឹង​គាត់​ផង និង​បាន​តបស្នង​សងគុណ​ដល់​លោក​វិញ​ផង ព្រោះ​គាត់​ទាំង​ទ្វេ​ត្រូវការ​លោក​អ្នក​ខ្លាំង​ណាស់ ។

មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​គេ​អាច​វាស់​ស្ទង់​បាន តែ​ទឹកចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តា​យមក​លើ​យើង​ជា​កូន​គ្រប់​គ្នា គ្មាន​អ្នក​ណា​អាច​ប៉ាន់​ប្រមាណ​បាន​ឡើយ​។ ព្រោះហេតុនោះ​ហើយ​យើង​ត្រូវ​តបស្នង​សងគុណ​លោក​វិញ​ដោយ​ការ​ទំនុកបម្រុង​ឲ្យ​សមគួរ​នឹង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​លោក ជា​អនន្តគុណ ជា​អនេក​គុណ ជា​អបមាណ​គុណ​ដ៏​លើសលប់ ។