ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​មើល​ផង ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​កំពុង​រង​គ្រោះ​ខ្លាំង​ណាស់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រវែង​ប៉េ​តុង​ផ្លូវ​២៦០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បច្ចុប្បន្ន​ប្រវែង​ផ្លូវ​នេះ​ត្រូវ​បាន​ទឹក​ជន់​លិចលង់​ផ្លូវ​ហៀរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នៅ​តំបន់​នោះ​ក៏​ដូច​ជា​អ្នកដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជាដើម ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​សងខាង​ផ្លូវ​នៅ​តំបន់​នោះ​អោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រវែង​ប៉េ​តុង​ផ្លូវ​២៦០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បច្ចុប្បន្ន​ប្រវែង​ផ្លូវ​នេះ​ត្រូវ​បាន​ទឹក​ជន់​លិចលង់​ផ្លូវ​ហៀរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នៅ​តំបន់​នោះ​ក៏​ដូច​ជា​អ្នកដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជាដើម ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​សងខាង​ផ្លូវ​នៅ​តំបន់​នោះ​អោយ​ដឹង​ថា ប្រវែង​ផ្លូវ​ជាង​២០០០​ម៉ែត្រ​ខាងលើ​គឺ​រាល់ពេល​មាន​ភ្លៀង​ម្តង​ៗ​គឺ​តែង​មានការ​ជន់​លិច​ជា​អន្លើរ​ៗ​រហូត​ហើយ​រាល់​ការ​ជន់​លិច​ម្តង​ៗ​គឺ​ទឹក​នេះ​មិន​ងាយ​ស្រក​ទៅ​វិញ​ឡើយ​ពោល​គឺ​ជន់​លិច​រហូត​រាប់​ខែ​ដោយ​សារ​តែ​នៅ​តំបន់​នោះ​គឺ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​នោះ​ឡើយ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មិ​សូវ​ញឹកញាប់​នោះ​គឺ​ផ្លូវត្រូវ​លិចលង់​ល្មម​ហើយ​ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​នៅ​តំបន់​នោះ​តែង​ជួល​ម៉ាស៊ីន​ប៊ូ​ម​ទឹក​យក​មក​ប៊ូ​ម​ទឹក​ទម្លាក់​ទៅ​ក្នុង​ផ្ទៃ​បឹង​ទំពុន ដើម្បី​រំដោះ​ទឹក​ចេញ ប៉ុន្តែ​ប្រសិនបើ​ភ្លៀង​ធ្លាក់​ញឹក​ញ៉ាប់​វិញ គឺ​សូ​ម្បី​តែ​ទឹក​បឹង​ក៏​ត្រូវ​ហៀវ​ចូល​មក​ក្នុងភូមិ​លិចលង់​ពលរដ្ឋ​វិញ​ដែរ ។

ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ទឹក​ជន់​លិច​បែប​នេះ​គឺ​បង្ក​ផល​លំបាក​ច្រើន​ដល់​ការ​រស់នៅ និង​រកស៊ី​ប្រចាំ​ថ្ងៃ ពិសេស​ក្មេង​តូច​ៗ​របស់​ពួក​គាត់​ត្រូវ​ជិះ​កង់​ទៅ​សាលារៀន​ម្តង​ៗ​គឺ​ពិបាក​ណាស់ ហើយ​ស្ថានភាព​ទឹក​ក៏​មាន​កម្រិត​ខ្ពស់​រហូត​លិច​ដល់​ជង្គង់​មនុស្ស​ផង​ដែរ ។ ដូច្នេះ​ហើយ​ពួក​គាត់​ស្នើរ​អាជ្ញាធរ​មេត្តា​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​អោយ​បាន​ឆាប់រ​ហ័យ​បំផុត​ផង ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ​លោក កែវ សា​វឿ​ន ចៅសង្កាត់​ចាក់​អង្រែ​លើ​បាន​បញ្ជាក់​ប្រាប់ កោះសន្តិភាព តាម​រយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ អោយ​ដឹង​ថា ប្រវែង​ផ្លូវ​ប៉េ​តុង​២៦០០​ម៉ែត្រ​ដែល​ត្រូវ​ជន់​លិច​ខាងលើ​នេះ​គឺ​អាជ្ញា​ធរមាន​គម្រោង​ជួល​ជុល​កែ​លម្អ​រួច​ហើយ ដែល​គម្រោង​ជួសជុល​នេះ​គឺជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ