ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ត្រៀម​សម្លៀក​បំពាក់​ក្រាស់​ៗ! នៅ​តំបន់​ខ្ពង់​រាប​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​១៥​អង្សា​សេ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប​នឹង​ចុះ​ត្រជាក់​ដល់​១៥​អង្សា​សេ ដូច្នេះ​ សូម​ត្រៀម​សម្លៀក​បំពាក់​ក្រាស់​ ។   យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាសរបស់​ក្រសួង​ធនធានទឹក​ជម្រាប​ជូន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប​នឹង​ចុះ​ត្រជាក់​ដល់​១៥​អង្សា​សេ ដូច្នេះ​ សូម​ត្រៀម​សម្លៀក​បំពាក់​ក្រាស់​ ។  

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាសរបស់​ក្រសួង​ធនធានទឹក​ជម្រាប​ជូន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​រងរបប​ខ្យល់មូសុង​ឦសាន​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា សមុទ្រ​អាន​ដាម​ម៉ែ​ន និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្រសួង​បាន​លើក​ឡើង​ថា​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​ ។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម៥​ម៉ែត្រវិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយ​រៀង តាកែវ និង​រាជធានី​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ ​។

ចំណែក​នី​តំបន់​ខ្ពង់រាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​១៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៩°C​។ ខ្យល់​បក់ មក​ពី​ទិសឧត្តរ និង​ទិសឦសាន​មាន​ល្បឿន​មធ្យម ៦​ម៉ែត្រ​វិនាទី​។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះ​វិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹង​ត្រែង តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរភ្នំ​ដងរែក ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​ ។

ចំណែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រវិនាទី​ ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា១,០០ ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ