ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥ ក្រសួងបរិស្ថាន​បោះបង្គោល​កំណត់​ព្រំ​តំបន់ការពារធម្មជាតិ​ចំនួន​១០០០​បង្គោល

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​នៃ​ក្រសួងបរិស្ថាន បាន​ពង្រឹង​ការ​គ្រប់គ្រង​គម្រប​បៃតង​នៅ​តាម​តំបន់ការពារធម្មជាតិ ដោយ​ធ្វើការ​បោះបង្គោល​កំណត់​ព្រំប្រទល់​បាន​ចំនួន​១០០០​បង្គោល ។ សម្រាប់​ឆ្នាំ​២០២៦ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​គ្រោង​នឹង​បោះបង្គោល​ព្រំប្រទល់​សរុប​ចំនួន​១០០០​បង្គោល​បន្ថែម​ទៀត ក្នុង​គោលបំណង​ជំរុញ​ការ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​នៃ​ក្រសួងបរិស្ថាន បាន​ពង្រឹង​ការ​គ្រប់គ្រង​គម្រប​បៃតង​នៅ​តាម​តំបន់ការពារធម្មជាតិ ដោយ​ធ្វើការ​បោះបង្គោល​កំណត់​ព្រំប្រទល់​បាន​ចំនួន​១០០០​បង្គោល ។

សម្រាប់​ឆ្នាំ​២០២៦ អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​គ្រោង​នឹង​បោះបង្គោល​ព្រំប្រទល់​សរុប​ចំនួន​១០០០​បង្គោល​បន្ថែម​ទៀត ក្នុង​គោលបំណង​ជំរុញ​ការ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ។

សូម​បញ្ជាក់​ថា ក្រសួងបរិស្ថាន​មាន​ផែនការ​បោះបង្គោល​ព្រំប្រទល់​សរុប​ចំនួន​១៥៧៥៩​បង្គោល ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​ដី​រដ្ឋ និង​ធានា​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន​បាន​បោះបង្គោល​សរុប​ចំនួន​៣៦០០​បង្គោល ដែល​នៅ​សល់​ចំនួន​បង្គោល​សរុប​ចំនួន​១២១១៩​បង្គោល​ទៀត ដែល​ត្រូវ​បោះ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ។

ទាក់ទង​នឹង​ការ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង បច្ចុប្បន្ន តំបន់ការពារធម្មជាតិ​នៅកម្ពុជា​មាន​ចំនួន​៧៣​តំបន់ គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង​៧​លាន​ហិ​កតា ស្នើ​នឹង​៤១%​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស ។

តំបន់ការពារធម្មជាតិ​ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​រួម​មាន​៖​ឧទ្យាន​ជាតិ​មាន​ចំនួន​០៩​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​មាន​ចំនួន​០២​តំបន់ ដែនជម្រកសត្វព្រៃ​មាន​ចំនួន​១៨​តំបន់ តំបន់ការពារទេសភាព​មាន​ចំនួន​១៤​តំបន់ តំបន់​ប្រើប្រាស់​ច្រើ​យ៉ាង​មាន​ចំនួន​១១​តំបន់ តំបន់​រាម​សារ​មាន​ចំនួន​០៥​តំបន់ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ មាន​ចំនួន​១៤​តំបន់​។

យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ដាក់​ចេញ​សសរស្តម្ភ​ទី​២​គឺ «​ភាព​បៃតង​» ដែល​សំដៅលើ​ការ​បង្កើន​គម្រប​ព្រៃឈើ​ជាតិ និង​ឆ្ពោះទៅ​អ​ព្យា​ក្រឹត្យ​ភាព​កាបូន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៥០ ។ តាម​រយៈ​«​ភាព​បៃតង​»​នេះ ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​នូវ​វិធានការ ពង្រឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ពង្រីក​គម្រប​ព្រៃឈើ​ជាតិ និង​ការ​អភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ និង​បទ​ប្បញ្ញត្តិ​នានា​ជា​ធរមាន មិន​មានការ​លើក​លែង​ចំពោះ​បទល្មើស​ធនធានធម្មជាតិឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ