ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​ពីក្រោយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ខណៈ​ពេល​ដែល​បុរស​នោះ​ជិះ​ម៉ូតូ​បត់ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង​បែក​ខ្ចាយ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៤ តុលា…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​រង​របួសធ្ងន់ ក្នុង​ខណៈ​ពេល​ដែល​បុរស​នោះ​ជិះ​ម៉ូតូ​បត់ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង​បែក​ខ្ចាយ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៤ តុលា ២០១៨​នេះ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ស្ថិត​ក្នុងភូមិ​/​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ ពាក់​ស្លាក់​លេខ 1B-3260 បើកបរ​ដោយ​ឈ្មោះ ខាន់ ផេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ភូមិ​/​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។ ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​បត់​ឆ្វេង​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅស្របគ្នា ម៉ាក​ឡិច​ស៊ី​ស RX330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-7584 បើកបរ​ដោយ​ឈ្មោះ ឡា លី​ហួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​/ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​ដឹក​សង្គ្រោះ នៅ​គ្លីនិក​តា​នៃ ចំណែក​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរនាំ ហើយ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​នៃ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ