ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលឃើញ​នរក​ប្រេត​ឯណា​ក្រៅ​តែ​អំពី​ខ្លួន​យើង​នោះ

5 ឆ្នាំ មុន

ខ្លាច​បាប ខ្លាច​ប្រេត​នរក​ជា​មាគ៌ា​របស់​សប្បុរស​។ បញ្ហា​នរក​ប្រេត​នេះ​មិនមែន​មាន​និយាយ​តែ​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទេ សាសនា​ផ្សេង​ក៏​មាន​និយាយ​ដែរ ប៉ុន្តែ​អ្នក​គោរព​បូជា​សាសនា​ភាគច្រើន តែង​ប្រកាន់​ថា នរក​មាន​តែ​នៅ​ក្នុង​លោក​ខាង​មុខ​ឯណោះ គឺ​គេ​មើល​មិនឃើញ​នូវ​នរក​បច្ចុប្បន្ន​នេះ​ឡើយ ។ បើ​តាម​ការ​សង្កេត​ជាក់ស្តែង​នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​មាន​ឋានសួគ៌…

ខ្លាច​បាប ខ្លាច​ប្រេត​នរក​ជា​មាគ៌ា​របស់​សប្បុរស​។ បញ្ហា​នរក​ប្រេត​នេះ​មិនមែន​មាន​និយាយ​តែ​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ទេ សាសនា​ផ្សេង​ក៏​មាន​និយាយ​ដែរ ប៉ុន្តែ​អ្នក​គោរព​បូជា​សាសនា​ភាគច្រើន តែង​ប្រកាន់​ថា នរក​មាន​តែ​នៅ​ក្នុង​លោក​ខាង​មុខ​ឯណោះ គឺ​គេ​មើល​មិនឃើញ​នូវ​នរក​បច្ចុប្បន្ន​នេះ​ឡើយ ។

បើ​តាម​ការ​សង្កេត​ជាក់ស្តែង​នៅ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃនេះ​ក៏​មាន​ឋានសួគ៌ ឋាននរក​នៅ​លាយឡំ​ជាមួយ​ដែរ ដូច​នៅ​ក្នុង​អាទិ​ត្ត​បរិយាយ​សូត្រ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​ចិត្ត​សត្វលោក​នេះ ត្រូវ​ភ្លើង​ដុត​កម្លោច​រាល់ថ្ងៃ​។ តើ​ភ្លើង​នោះ​ជា​ភ្លើង​អ្វី​ទៅ0x017d7 ភ្លើង​នោះ​គឺ​ភ្លើង រាគៈ ទោសៈ មោហៈ ដែល​ពោល​ឱ្យ​ងាយ​ស្តាប់​គឺ​ភ្លើង ជាតិ ជរា ព្យាធិ មរណៈ ទុក្ខ សោក ភ័យ​នេះឯង​ដែល​ចាត់​ថា​ជា​ភ្លើង​នរក​នោះ ។

សេចក្តី​ខាងលើ​នេះ បញ្ជាក់​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា នរក​មាននៅ​ក្នុង​ជីវិត​យើង​នេះឯង ហើយ​ភ្លើង​នរក​ក៏​មាននៅ​ក្នុង​ចិត្ត​ដុត​បំផ្លាញ​សេចក្តីសុខ​យើង​រាល់ថ្ងៃ ។

ត្រង់នេះ​បុគ្គល​គប្បី​ពិចារណា​បន្ថែម​ទៀត​ថា សត្វលោក​ណា​ដែល​មានចិត្ត​ប្រាសចាក​កុសល បុគ្គល​នោះ​ឯង​គឺជា​នរក ព្រោះ​បុគ្គល​បាប​មិន​ដែល​មានចិត្ត​ត្រជាក់​ទេ តែង​ក្តៅ​ងំ​ជាប់​ជា​និច្ច​ ។