ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្ដេច​តេ​ជោ​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ សព​លោក នៃ ប៉េ​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ដែល​បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង ១៣​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្នុង​ជន្មាយុ​៧៤​ឆ្នាំ ដោយ​រោគាពាធ ។

ស្ថិត​ក្នុង​វេលា​ដ៏​សោកសង្រេង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​ទាំងអស់​បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្តុកក្តួល​សោកស្តាយ​អាឡោះអាល័យ​ជាទី​បំផុត និង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ។

មរណភាព​របស់​លោក នៃ ប៉េ​ណា គឺជា​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ពោរពេញ​ដោយ​ឆន្ទៈ​មនសិការ​ក្នុង​ការ​បម្រើ​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​គ្រប់​កាលៈទេសៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ