ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លេច​វី​ដេ​អូ​ក្មេង​អាយុ​១០​ឆ្នាំ ប៉ូលិស​បើក​ការ​ស៊ើបអង្កេត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​វី​ដេ​អូ​បង្ហាញ​ពី​ការ​សាក់​ដៃ​ក្មេង​អាយុ​១០​ឆ្នាំ​។ នេះ​ក៏​ដោយសារ​តែ​មានការ​រិះគន់​ពី​សំណាក់​មហាជន​នៅ​អា​មេ​រិ​ក និង​គេ​បារម្ភ​ខ្លាច​ថា ក្មេង​ប្រុស​នោះ​ត្រូវ​បាន​នរណា​ម្នាក់​បង្ខំ​ឲ្យ​សាក​បែប​នេះ​។ ក្នុង​វី​ដេ​អូ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​វី​ដេ​អូ​បង្ហាញ​ពី​ការ​សាក់​ដៃ​ក្មេង​អាយុ​១០​ឆ្នាំ​។ នេះ​ក៏​ដោយសារ​តែ​មានការ​រិះគន់​ពី​សំណាក់​មហាជន​នៅ​អា​មេ​រិ​ក និង​គេ​បារម្ភ​ខ្លាច​ថា ក្មេង​ប្រុស​នោះ​ត្រូវ​បាន​នរណា​ម្នាក់​បង្ខំ​ឲ្យ​សាក​បែប​នេះ​។

ក្នុង​វី​ដេ​អូ គេ​ឃើញ​ក្មេង​ប្រុស​អង្គុយ​លើ​ភ្លៅ​របស់​ស្ត្រី​ម្នាក់ ដើម្បី​ទទួល​ការ​សាក់​ដៃ​នៅ​លើ​ដៃ​ខាងស្តាំ​។ ក្រោយ​ពី​វី​ដេ​អូ​នោះ ត្រូវ​បាន​បង្ហោះ​ចូល​លើ​ហ្វេ​ស​ប៊ុ​ក មនុស្ស​ជា​ច្រើន​បាន​រិះគន់​ម្នាក់​មួយ​ម៉ាត់​។ ពួក​គេ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​នៅ Bellefontaine រដ្ឋ Ohio សហរដ្ឋអាមេរិក ឲ្យ​មក​ចុះ​មើល​ផ្ទាល់​នៅផ្ទះ​អ្នក​ប្រព្រឹត្ត​។

តាម​ព័ត៌មាន Fox 28 បាន​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ក្មេង​ប្រុស​នៅ​កាលពី​ថ្ងៃ​ចន្ទ​។ ពួក​គេ​រក​ឃើញ​ថា ក្មេង​ប្រុស​ពិតជា​មាន​សាក់​នៅ​ជាប់​នឹង​ដៃស្តាំ​មែន ហើយ​គេ​បាន​សាក់​កាលពី​ស​ប្តា​ហ៍​មុន​។

ប៉ូលិស​បាន​ប្រាប់​ទៀត​ថា ក្មេង​ប្រុស​នោះ​មិន​បាន​ប្រកែក​មិន​ចង់​សាក់​នោះ​ទេ ហើយ​ម្តាយ​របស់​គេ​ក៏​ព្រម​ឲ្យ​កូន​សាក់​ដែរ​។ ជាង​ដែល​សាក់​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ មាន​អាយុ​ត្រឹមតែ​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ូលិស​ប្រាប់​ទៀត​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ជា​អ្នក​ទារ​សាក់​ខ្លួនឯង​។

នា​ពេល​នេះ ប៉ូលិស​មិន​ទាន់​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​នរណា​ម្នាក់​ទេ ដោយសារ​តែ​មិន​ទាន់​ឃើញ​ថា ខុសច្បាប់​ប្រការ​ណាមួយ​។ តែ​ពួក​គេ​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ LoL

https://www.youtube.com/watch?v=N934HSf6s1U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ