មុននេះ ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣យ៉ាងរន្ធត់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រថយន្តបាឡែន១គ្រឿងបានធ្លាក់ចូលទឹកប្រឡាយលូឆ្លងកាត់ផ្លូវជាតិ បណ្តាលអោយមនុស្សប្រុសចំនួន២នាក់នៅក្នុងរថយន្តបានឈ្លក់ទឹកស្លាប់នៅនឹងកន្លែង រីឯមនុស្សចំនួន៤នាក់ទៀតបានរងរបួស ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើង នៅតាមបណ្តោយយផ្លូវជាតិលេខ៣ (វាលរេញ-កំពត)…
ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើង នៅតាមបណ្តោយយផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ចំណុចស្ពានជ្រលង ស្ថិតក្នុងភូមិវាលតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ កាលពីវេលាម៉ងជិត២រសៀលថ្ងៃទី១ តុលា ២០១៨នេះ។ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ហើយសមត្តិកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ