ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ចង់​ឲ្យ​សម្តេច​តេ​ជោ​លក់​គយ​៥០% តែ​សម្តេច​តប​វិញ​ថា​«​ទេ​»!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ឲ្យ​សម្តេច​លក់​វិស័យ​គយ​៥០% ទៅ​ឲ្យ​គេ​គ្រប់គ្រង ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំ​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ឲ្យ​សម្តេច​លក់​វិស័យ​គយ​៥០% ទៅ​ឲ្យ​គេ​គ្រប់គ្រង ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ បញ្ជាក់​ថា ៖«​តាម​ស្ថាប័ន​អន្តរជាតិ​ខ្លះ គេ​ឲ្យ​ខ្ញុំ​លក់​គយ​៥០% ខ្ញុំ​មិន​លក់ គេ​ផ្តាច់ជំនួយ​ខ្ញុំ​អា​ឡូ​វ​គេ​ទៅ​វិញ​ហើយ ។

ម៉ែ​អាណា​លក់​គយ ! គយ​នឹង​ជា​សេវា​អធិបតេយ្យ គយ​មាន​សិទ្ធិ​កាន់​កាន់​កាំភ្លើង គយ​មាន​សិទ្ធិ​មាន​ឧទ្ធម្ភាគចក្រ មាន​យន្តហោះ មាន​នាវារ​បាត​…​។ ខ្ញុំ​ថា​អត់​ទៅ​ណា​ទៅ​ចុះ​! ខ្ញុំ​មិន​និយាយ​ចំ​ឈ្មោះ​ទេ ប៉ុន្តែ មានខ្លួន​ដឹង​ហើយ ។ ទើប​យក​បទ​ពិសោធន៍​នៅ​ប្រទេស​ទី​បី​សោះ​មក​គេ​បង្រៀន​ខ្មែរ​អី​ញ្ចឹ​ង ខ្ញុំ​មិន​លេង​ចូល​ទេ​» ។
ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ពី​រចនាសម្ព័ន្ធ​ពី​ស្ថាប័ន​គយ​នៅ​ក្នុង​ទ​ស្សស​វត្ស​ន៍​៩០ ថា​ចំណូល​បាន​មក​ពី​គយ​បាន​៨០​ភាគរយ ចំណូល​បាន​មក​ពី​កិច្ចការ​ផ្ទៃ ក្នុង​២០​ភាគរយ ។ ចំណែក​បច្ចុប្បន្ន​ចំណូល​បាន​មក​ពី​គយ​មានការ​ប្រែប្រួល គឺ​ចំណូល​បាន​មក​ពី​គយ​៤០% ចំណូល​ផ្ទៃក្នុង​៦០​ភាគរយ ។ ប្រាក់​ចំណូល​បាន​មក​ពី​ស្ថាប័ន​គយ​ចំនួន​៨០​ភាគរយ​ទទួល​បាន​ប្រាក់​ពី​២០​ទៅ​៣០​លាន​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ។

បើ​ព្រៀម​ធៀប និង​បច្ចុប្បន្ន​នេះ​មាន​តែ​៤០% តែ​ក្នុង​មួយ​ខែ​ទទួល​បាន​ជាង​២០០​លាន​ដុល្លារ ។ សម្តេច​បញ្ជាក់​ថា «​អី​ញ្ចឹ​ង​នៅ​ពេល​ខាង​មុខ​នេះ​ចំណូល​ផ្ទៃក្នុង​របស់​យើង​ត្រូវ​ឲ្យ​មានការ​កើនឡើង ព្រោះថា យើង​ត្រូវ​ដើរ​ឲ្យ​ដល់​កម្រិត​មួយ កាលណា​យើង​ចុះហត្ថលេខា​ជាមួយ​តំបន់​ពាណិជ្ជកម្ម​សេរី​ដូច​ជា អាស៊ាន​ដប់​ប្រទេស និង​បន្តិចទៀត​ជាមួយ​ភាគី​ជា​ដៃគូ​កិច្ច គ្រប់​ជ្រុងជ្រោយ ដែល​មាន​អាស៊ាន បូក ចិន ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា អូស្ត្រាលី និង​ណូ​វែ​សេ​ឡង់ ។ បើ​យើង​ចុះហត្ថលេខា​នឹង​ទៀត​ចំណូល​ពន្ធគយ​នឹង​ធ្លាក់​ចុះ អី​ញ្ចឹ​ង​ត្រូវធ្វើ​ឲ្យ​ចំណូល​ផ្ទៃក្នុង​កើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ