ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ឈប់​ម៉ូតូ​ភ្លាម​លោត​ចុះ​ប្រូង​… ផ្អើល​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ​យ័​ក្មេង​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​គ្រួ​សារបាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​លឿង មួយ​គ្រឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​បាត់​ស្រមោល​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​៣៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ នារី​វ​យ័​ក្មេង​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​គ្រួ​សារបាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​លឿង មួយ​គ្រឿង ទៅ​លោតទឹក​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​បាត់​ស្រមោល​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​៣៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​នេះ ខណៈ​មក​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​មាន​នារី​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឃ្លី​ក ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AG 9286 មក​ឈប់​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ហើយ​នារី​រូប​នោះ​ចុះ​ពីលើ​ម៉ូតូ​ក៏​លោត​ចុះ​ទឹក​បាត់​ខ្លួន​តែ​ម្តង។

បន្តិច​ក្រោយមក ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រក​ឃើញ​​តេ​ស្បែកជើង​មនុស្ស​ស្រី​មួយគូរ ថ្នាំពេទ្យ​ចំនួន​២​ប្រអប់ និង​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​១ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​ទទួល​យក​វិញ ។

ខណៈ​ពេល​ដែល​សមត្ថកិច្ច​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បាន​ប្រមាណ​២០​នាទី ស្រាប់តែ​មាន​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង​ទៅ​កន្លែង​កើតហេតុ ហើយ​បាន​សួរនាំ​ថា តើ​មាន​ឃើញ​នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​លឿង មក​កន្លែង​នេះ​អត់ ។ លុះ​ពេល​នោះ​ដែរ អ្នក​សារព័ត៌​មានបាន​បង្ហាញ​រូបភាព​ម៉ូតូ និង​ស្លាក​លេខ ឱ្យ​ស្ត្រី​២​នាក់​ដែល​ត្រូវ​ជា​សាច់ញាតិ​មើល​ថា ពិត​ម៉ូតូ​ជា​របស់​ប្អូន​គាត់​ពិតប្រាកដ ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ដោយ​មិន​បាន​ប្រាប់​ថា មានរឿង​អ្វី​នោះ​ទេ ។

ជុំវិញ​ករណី​ខាងលើ​នេះ អ្នក​ឃើញ​ហេតុការណ៍ ក៏​ដូច​ជា​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សង្ស័យ​នារី​វ័យក្មេង​ខាងលើ មាន​វិបត្តិ​ស្នេហា ឬ​វិបត្តិ​គ្រួសារ ទើប​សម្រេច​បញ្ចប់ជីវិត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ