ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​ទៅ​កាន់​ក្រុមប្រឆាំង​រួច​ហើយ ដោយ​មិន​ចាំបាច់​បកស្រាយ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា​ការ​ចូល​អង្គុយ​ចូលរួម​កិច្ចប្រជុំ នៅ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​ក្រុមប្រឆាំង​រួច​ហើយ ដោយ​មិន​ចាំបាច់​បកស្រាយ​ទេ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា​ការ​ចូល​អង្គុយ​ចូលរួម​កិច្ចប្រជុំ នៅ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​ក្រុមប្រឆាំង​រួច​ហើយ ដោយ​មិន​ចាំបាច់​បកស្រាយ​ទេ ។

ក្នុង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​កាំ​ង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បងប្អូន​ខ្មែរ​មក​ពី​ប្រទេស​កា​ណា​ដា នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក ថ្ងៃ​ទី​២៩ កញ្ញា ២០១៨ ហើយ​ទើប​ឡាញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​កំពុង​សួរ​ខ្លួនឯង​ថា ខ្ញុំ​កំពុង​រស់នៅ​ទីណា ! នេះ​មិនមែន​ជា​ការ​និយាយ​ចាក់​ដោត​នោះ​ទេ ឬ​ការ​ឆ្លើយ​តប​បញ្ឈឺចិត្ត​ទេ ។ ក៏​ប៉ុន្តែ​ខ្ញុំ​គួរ​ត្រូវ​បាន​និយាយ​បន្តិច ដើម្បី​យើង​បើកចំហរ​នូវ​ទស្សនៈ​ការ​យល់​ឃើញ ឬ​ក៏​របៀប​បោកប្រាស់​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភាន់ច្រឡំ​» ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖ «​ខ្ញុំ​មាន​តម្រូវការ​របស់ខ្ញុំ កុំ​អី​ខ្ញុំ​ឡើង​ទៅ​អង្គុយ​នៅ​ខាង​លើក​នៃ​កៅអី​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ជា​ប្រធាន​អង្គប្រជុំ ប៉ុន្តែ​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស បាន​អញ្ជើញ​ធ្វើ​ជា​ប្រធាន​អង្គប្រជុំ ព្រោះ​យើង​ជា​អនុប្រធាន​នៃ​អង្គប្រជុំ អី​ញ្ចឹ​ង​អាច​បញ្ជាក់​ក្រុម​អ្នក (​ក្រុមប្រឆាំង​) យល់​ហើយ​មិន​ចាំ​បកស្រាយ​ប្រាប់​អ្នក​ទេ​» ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា​ការ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏​ជា​ការ​បង្ហាញ​ឲ្យ​ភ្លឺភ្នែក​ដល់​ក្រុមប្រឆាំង​ដែល​តែងតែ​បោក​ពលរដ្ឋ​តាម​ការ​ឃោសនា​កន្លង​មក​ថា អាសនៈ​កម្ពុជា​ត្រូវ​បាន​ព្យូ​រ​ផង​ដែរ ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​មិន​មាន​អ្វី​ជា​ការ​អត្ថាធិប្បាយ​បែប​បញ្ឈឺចិត្ត​ទេ ហើយ​ខ្ញុំ​សរសេរ​លើក​ហ្វេ​ស​ប៊ុ​កថា​មិន​ដេញ​ទាន់​ជាន់កែង​ទេ ។ ប៉ុន្តែ​មនុស្ស​ទណ្ឌិត​រត់ចោលស្រុក​នេះ (​សម រ​ង្ស៊ី​) បើ​មិន​ដេញ​ទាន់​ជាន់កែង​មិន​រាង​ទេ​» ។

សូម​ជម្រាប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ។ សម្រាប់​ដំណើរ​ទស្សនៈកិច្ច​សម្តេច​ក៏​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មក​ចូល​កិច្ចប្រជុំ​ផង​ដែរ ។ សម្រាប់​កិច្ចប្រជុំ​នេះ​គេ​ក៏​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែ​រស់នៅ​អា​មេ​រិ​កបាន​មក​ស្វាគមន៍​សម្តេច​យ៉ាងច្រើន​កុះករ ។ ក្នុង​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ និង​ជឿរ​ការ​ញុះញង់​របស់​មេ​បក្ស​ប្រឆាំង​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ក្រុមប្រឆាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ