ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​ដី​ឡូត៍ និង​អ្នក​វាយតម្លៃ​ស្វាគមន៍​ចំណាត់ការ​ក្រសួង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ចាត់ការ និង​រឹត​បន្តឹង​ដល់​អ្នក​រកស៊ី​ដី​ឡូត៍​នៅ​កម្ពុជា ដែល​វិស័យ​ដី​ឡូត៍​កំពុង​កក្រើក​ខ្លាំង​នោះ អ្នក​រកស៊ី​ពុះ​ដី​ឡូត៍​លក់ និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​ចាត់ការ និង​រឹត​បន្តឹង​ដល់​អ្នក​រកស៊ី​ដី​ឡូត៍​នៅ​កម្ពុជា ដែល​វិស័យ​ដី​ឡូត៍​កំពុង​កក្រើក​ខ្លាំង​នោះ អ្នក​រកស៊ី​ពុះ​ដី​ឡូត៍​លក់ និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ ។

លោក ជា កុយ អ្នក​រកស៊ី​ខាង​វិស័យ​ដី​ឡូត៍​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ដែល​អះ​អាង​ថា ជា​អ្នក​រកស៊ី​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​មួយ​នេះ​ឲ្យ​ល្អ ព្រោះ​បច្ចុប្បន្ន មាន​អ្នក​ធ្វើ​អាជីវ​កម្ម​ដីធ្លី ដី​ឡូត៍​ច្រើន​ណាស់ ហើយ​អ្នកខ្លះ​មិន​ទាំង​មាន​ដី​ផង ក៏​ប្រកាស​លក់​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖« ដូច​យើង​បានឃើញ​ហើយ បច្ចុប្បន្ន​នេះ​ការ​រកស៊ី​ដី​ឡូត៍​ហាក់ដូចជា​ធ្វើ​តាម​គ្នា ឃើញ​គេ​ធ្វើ​បាន​ចំណេញ ក៏​ចេញ​មក​ធ្វើ​ជាមួយ​គេ​ដែរ ទាំង​ដែល​ខ្លួន​មិន​ដែល​មានបទពិសោធន៍ និង​ការងារ​មួយ​នេះ​ទេ ហើយ​នៅ​ពេល​ដែល​បរាជ័យ វា​នឹង​ធ្វើ​ឲ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​ពី​គម្រោង​របស់​គាត់​នោះ ក៏​នឹង​មាន​បញ្ហា​ដែរ » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ឌឹ​ត ច​ណ្ណា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​វិស័យ​ដីធ្លី​នេះ​វា​សំខាន់​ណាស់ សម្រាប់​វិស័យ​អចលនទ្រព្យ តែ​បើសិនជា​គ្រប់គ្រង​មិន​បាន​ល្អ ក៏​អាច​មាន​បញ្ហា​បាន​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖« យើង​ក្រលេក​មើល​ក្នុង​វិស័យ​ដីធ្លី ជា​សេស​វិស័យ​ដី​ឡូត៍​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​មាន​កំណើន​សកម្មភាព​ខ្លាំង ក្នុង​នោះ​តំបន់​ជាយ​ក្រុង​មាន​សកម្មភាព​ស្ទុះ​ជាងគេ ព្រោះ​នៅ​តំបន់​នោះ ដីធ្លី​នៅ​មាន​តម្លៃ​សមរម្យ​នៅឡើយ ខុស​ពី​តំបន់​ជិត​ៗ​ក្រុង »​។

លោក​បន្ត​ថា សកម្មភាព​ពុះ​ដ៏​ឡូត៍​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ព្រោះ​អ្នក​ទិញ​ដី​ឡូត៍​បច្ចុប្បន្ន​នេះ ភាគច្រើន​ជា​អ្នកមាន​ចំណូល​ទាប និង​មធ្យម ហើយ​លក្ខខណ្ឌ​នៃ​ការ​ទិញ​របស់​ពួក​គាត់ ក៏​មាន​ភាព​ងាយស្រួល​ដែរ គឺ​ពួក​គាត់​អាច​បង់​រំលស់​ប្រចាំខែ ក្នុង​កម្រិត​ទាប តែ​បើសិនជា​ពួក​គាត់​ចាំ​ទិញ​ដី ទាំង​លុយ​សុទ្ធតែ​ម្ដង​គឺ​ត្រូវការ​សន្សំ​យូរ​ទើប​អាច​សម្រេច​បាន ។

ទោះ​យ៉ាងណា លោក​ថា ៖« បើសិនជា​គម្រោង​ដី​នោះ​មិន​មានច្បាប់ ហើយ​អាជ្ញាធរ​រឹត​បន្តឹង វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​អ្នកទិញ ដូចនេះ​លោក​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវធ្វើ​យ៉ាងណា​សម្រួល​ដល់​វិនិយោគិន​ក្នុង​វិស័យ​ដី​ឡូត៍​នេះ គោរព​តាម​ច្បាប់ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ » ។

ចំណែក​លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ Advance បាន​ឲ្យ​ដឹង​ថា កាលណា​តម្រូវការ​កើនឡើង ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ក៏​កើនឡើង​ដែរ ។ ជាក់ស្ដែង​ដោយ​សារ​តែ​មាន​តម្រូវការ​លើ​ការ​ទិញ​ដី​ឡូត៍​ច្រើន ទើប​អ្នក​រកស៊ី​ដី​ឡូត៍​ប្លែក​ៗ​ថ្មី​ៗ​ក៏​ច្រើន​ដែរ ទាំង​ដែល​អ្នក​នោះ មិន​មានបទពិសោធន៍ ឬ​ចំណេះដឹង​ក្នុង​វិស័យ​នេះ​ទាល់តែ​សោះ ។

លោក​និយាយ​ថា ៖« កាលពីមុន ការ​គ្រប់គ្រង​អាជីវកម្ម​ដី​ឡូត៍​នៅ​មាន​កម្រិត និង​មិន​ទាន់​មានការ​រឹត​បន្តឹង​ច្បាស់លាស់ ដូចនេះ អ្នកមាន​លុយ​មាន​ទុន​គេ​អាច​ទៅ​ទិញ​ដី​នៅ​កន្លែង​ណាមួយ ហើយ​ពុះ​ជា​ឡូត៍ ដើម្បី​លក់​យកចំណេញ ដោយ​ប្រកាស​ថា ខ្លួន​នឹង​សង់​នេះ សង់​នោះ​ក្នុង​គម្រោង​ដី​ដែល​លក់​ជូន​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​នៅ​ពេល​លក់​ដី​អស់ ក៏​យក​លុយ​ទៅ​ទិញ​នៅ​កន្លែង​ផ្សេង និង​ពុះ​ជា​ឡូត៍ ហើយ​សន្យា​ដូច​មុន​ៗ​ដដែល » ។

លោក​បន្ត​ថា លោក​ស្វាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​គម្រោង​ដី​ឡូត៍​នានា ដែល​កំពុង​ធ្វើ​អាជីវកម្ម​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​តំបន់​ជាយ​រាជ​ធានី ។ បើសិនជា​មានការ​រឹត​បន្តឹង​បាន​ត្រឹមត្រូវ សកម្មភាព​នៃ​ការ​លក់​គម្រោង​ខ្យល់ គម្រោង​មិន​ច្បាស់​នឹង​បាន​កាត់​បន្ថយ​ច្រើន ហើយ​អ្នកទិញ​ក៏​លែង​មាន​កង្វល់ ឬ​ពិបាក​សម្រេចចិត្ត​ដែរ ឲ្យ​តែ​ទីតាំង​ដែល​ខ្លួន​គិត​ថា​នៅ​ជិត គិត​ថា​ល្អ អាច​បណ្ដាក់ទុន​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ