ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​រក្សា​កាយវាចា​ចិត្ត​ស្មើនឹង​សម្លា.ប់​ខ្លួនឯង

5 ឆ្នាំ មុន

មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ល្អ ចាក​ឆ្ងាយ​ពី​រណ្តៅនរក​ទើប​ជា​រឿង​សំខាន់ តែ​បើសិនជា​អាក់​ខានមិនបាន​រក្សា​កាយ​ចិត្ត មិន​បាន​រក្សា​ឫកពា​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ដូច​ច្រាន​ខ្លួនឯង​ទម្លាក់​ទៅ​ក្នុង​ឋាននរក​ដូច្នោះ​ដែរ…

មនុស្ស​យើង​មិនមែន​សំខាន់​នៅ​លើ​អ្នកបួស​ឬ​មិន​បួស​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ អ្នក​នោះ​ចេះ​រក្សា​កាយ វាចា ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ល្អ ចាក​ឆ្ងាយ​ពី​រណ្តៅនរក​ទើប​ជា​រឿង​សំខាន់ តែ​បើសិនជា​អាក់​ខានមិនបាន​រក្សា​កាយ​ចិត្ត មិន​បាន​រក្សា​ឫកពា​ហើយ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង ដូច​ច្រាន​ខ្លួនឯង​ទម្លាក់​ទៅ​ក្នុង​ឋាននរក​ដូច្នោះ​ដែរ ។

ចំពោះ​ពាក្យ​ថា នរក​នេះ​ប្រហែលជា​គ្មាន​នរណា​ម្នាក់​ចង់ទៅ​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​រង​ទុក្ខ​ខ្លោចផ្សា​នោះ​ដែរ​។ ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ដើម្បី​ចៀស​ផុត​ពី​កំណើត​ក្នុង​អបាយភូមិ សត្វលោក​ត្រូវ​រក្សាខ្លួន​នេះ ឱ្យ​បាន​ល្អ​ដោយ​ការ​ខ្មាស​បាប ខ្លាច​បាប បំពេញ​ដោយ​ការ​ធ្វើ​ទាន រក្សាសីល​៥ សីល​៨ ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ជា​ដរាប ។

ការ​សង្រួម​មិន​ធ្វើបាប​តាម​ផ្លូវ​កាយ វាចា ចិត្ត ជា​ពិសេស​រដូវ​កាល​នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​អ្នករាជការ និង​កម្ម​ការ និយោជក​គ្រប់​ស្ថាប័ន​មានឱកាស​បាន​ទៅ​វត្ត​អារាម​ធ្វើបុណ្យ​ទាន ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ប្រពៃ​ថ្លៃថ្នូរ​ទៅ​តាម​លំ​អាន​នៃ​អ្នកប្រាជ្ញ​ទើបបាន​នាម​ថា ជា​អ្នករក្សា​ខ្លួន​ដោយ​ប្រពៃ ។