នៅស្រុកអាយរបស់យើង…ការអនុវត្តច្បាប់លើផ្នែកខ្លះវាខុសពីស្រុកនាយ…ទោះបីជាប្រទេសនីតិរដ្ឋដូចគ្នាក៏ដោយ ។នៅស្រុកនាយ…សំណង់ណាដែលខុសច្បាប់គេវ៉ៃចោលភ្លាម…អត់មានទុកអង្គៀមឱ្យបានយូរទេ…។
នៅស្រុកអាយរបស់យើង…បើគេចាក់ដីរំលោភដែលជាទង្វើខុសច្បាប់…ដូចជាចាក់ដីលុបឆ្នេរសមុទ្រ…លុបលើមាត់ស្ទឹង ទន្លេ ព្រែក ។ល ។…ដឹងថាខុសច្បាប់ហើយអត់បញ្ឈប់…អត់រារាំងឱ្យមានប្រសិទ្ធភាពតាមច្បាប់ទេ ។
កន្លែងខ្លះទុកឱ្យគេចាក់ដីលុបពេញទៅហើយ…ទុកឱ្យគេសាងសង់សំណង់រួចរាល់ហើយ…ទើបយកច្បាប់ទៅប្រើ…ទើបនាំគ្នាកាយដីចេញវិញ…ទើបលើកគ្នាទៅរុះរើវ៉ៃសំណង់ចោល…រឿងជាក់ស្តែងកើតមានរាប់មិនអស់ ។
សង្ស័យថ្នាក់ក្រោមៗ…បានផលប្រយោជន៍ច្រើនណាស់…លើសកម្មភាពរំលោភច្បាប់…ហើយចុងក្រោយ…ទុកឱ្យថ្នាក់លើមកកំចាត់ចោល ។ បើមិនកំចាត់ទេ…អញថ្នាក់ក្រោមនៅតែទទួលរងផលប្រយោជន៍រៀងរហូតទៅហោង…ដែលគេហៅថាយកច្បាប់ធ្វើអាជីវកម្ម ។
នៅស្រុកអាយរបស់យើង…រឿងសាងសង់ រឿងចាក់ដីរំលោភច្បាប់…នៅមានច្រើនទៀតរបស់មិនអស់ទេ…ក្នុងរាជធានក៏មាន…នៅតាមបណ្តាខេត្តក៏មាន…។
ដូចជាចាក់ដីរំលោភយកដីចំណីក្បាលស្ពានធ្វើសំណង់…ចាក់ដីលុបអូរលុបប្រឡាយពង្រីកដីរបស់ខ្លួនឱ្យកាន់តែធំ…សាងសង់ផ្ទះលើមាត់ព្រែក…លើប្រឡាយដែលច្បាប់ហាមឃាត់។ល ។ នៅតែជាចំណីរបស់អាជ្ញាធរតំបន់…ទាល់តែថ្នាក់លើខ្ពស់ៗយកច្បាប់ទៅអនុវត្តវ៉ៃចោល…ទើបផុតលាភផល…។
នៅតែសង្ស័យដដែល…យកច្បាប់ទៅទ្រាប់អង្គុយ…យកច្បាប់ទៅធ្វើអាជីវកម្ម…ដែលនៅស្រុកនាយគ្មានទេ…ទើបឃើញមានតែនៅស្រុកអាយរបស់យើង…េហ ! េហ !
ចែករំលែកព័តមាននេះ