ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាត់​ទុក​ទំនាក់ទំនង​កម្ពុជា​-​ចិន​គឺជា​មិត្ត​ដែកថែប​ហើយ​ស្មោះត្រង់​នឹង​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ធិ​បតី​ចិន​បាន​ចាត់​ទុក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺជា​ទំនាក់​ន​ង​ដែកថែប ហើយ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា ។ នេះ​បើ​តាម​លោកស្រី ឧ​បក​នាយក​រដ្ឋមន្ត្រី ម៉ែ​ន…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ធិ​បតី​ចិន​បាន​ចាត់​ទុក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺជា​ទំនាក់​ន​ង​ដែកថែប ហើយ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា ។ នេះ​បើ​តាម​លោកស្រី ឧ​បក​នាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន ។

លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​អះអាង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន​គឺជា​មិត្តភាព​ដែកថែប និង​ស្មោះត្រង់​នឹង​គ្នា ។ ការ​លើក​ឡើង​របស់​លោកស្រី​ឧ​បក​នាយក​រដ្ឋមន្ត្រី ខណៈ​ដែល​ទទួល​ជួប​សម្តែង​ការ​ជួប​សមជា​មួយ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក ស្យុ​ង ប៉ ដែល​បញ្ចប់​អាណត្តិ​ការទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា នៅ​ទីស្តីការក្រសួង ។

លោក ណុ​ប ចាន់​ណា​រិ​ន្ទ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​បានឱ្យ​ដឹង​ថា តាម​រយៈ​នៃ​ជំនួប​លោក ស្យុ​ង ប៉ បាន​លើក​ឡើង​ថា​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ លោក​បាន​ធ្វើ​កិច្ច​ការងារ​ជា​ច្រើន ពិសេស​ជួយ​សម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច លោក​ប្រធានាធិបតី​ចិន Xi Jinping, លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង មក​កាន់​កម្ពុជា​ក៏​ដូច​ជា​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ទៀត​ថា ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​គឺ​បាន​យកចិត្តទុកដាក់​ខ្លាំង​នៅ​ក្នុង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ទៀត​ដែល​ក្នុង​នោះ​ទទួល​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដើម្បី​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ចិន​-​កម្ពុជា ដល់​ចំណុច​ថ្មី​មួយទៀត ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី​គតិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​លោក ទូច និង​មន្ត្រី​ការទូត​របស់​ចិន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន​បាន​រីក​ចម្រើន​ដល់​កម្រិត​ខ្លាំង​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ