រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ឯកអគ្គរដ្ឋទូចចិនបានអះអាងថា រដ្ឋាភិបាលចិនបានបង្ហាញជំហរគាំទ្រ និងជួយកម្ពុជាតាមលទ្ធផលដើម្បីសម្រេចបំណងអភិវឌ្ឍន៍ប្រទេស និងជួយប្រជាជនឲ្យមានជីវភាពល្អប្រសើរនៅឆ្នាំ២០៣០ខាងមុខនេះ ។
នេះបើតាមលោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យសម្តេច ហេង សំរិន បានឲ្យដឹងក្រោយ ជំនួបពិភាក្សារវាងលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដែលចប់អាណត្តិជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅវិមានរដ្ឋសភា លោកលើកឡើងថា « កម្ពុជា និងចិន គឺមានប្រវត្តិសាស្ត្រដូចគ្នា ដែលបានឆ្លងកាត់ការឈ្លានពានពីបរទេស ដូច្នេះហើយ យើងតែងតែយល់ដូចគ្នាថា ការយកឯករាជ្យភាពអធិបតេយ្យភាពគឺជារឿងដែលចាំបាច់ របស់សង្គមជាតិ ដើម្បីបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនរៀងៗខ្លួន» ។
ក្នុងជំនួបលោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ថា ៖«ប្រទេសចិន ប្តេជ្ញាចិត្តថាគាំទ្រ កម្ពុជាតាមលទ្ធភាព ដើម្បីឲ្យកម្ពុជាសម្រេចគោលដៅក្នុងការអភិវឌ្ឍន៍ក្នុងឆ្នាំ២០៣០ ដើម្បីឲ្យ ប្រជាជនកម្ពុជា មានជីវភាពកាន់តែល្អប្រសើរ» ។
ក្នុងឱកាសនោះ លោក ស្យុង ប៉ បានជម្រាបសម្តេចពីទំនាក់ទំនងដ៏ល្អរវាងប្រទេសក ម្ពុជានិងចិន ដែលប្រៀបដូចជាគ្រួសារតែមួយ ។ ទាំងសម្តេច និងលោកឯកអគ្គរដ្ឋទូតបានលើ កឡើងថាឆ្នាំនេះគឺជាឆ្នាំខួបទី៦០នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសយើងទាំង ពីរចិន-កម្ពុជា ដែលបានកសាងឡើងដោយអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំប្រទេសចិន ។
លោកបន្ថែមថា ទំនាក់ទំនងដ៏យូរលង់នេះ ត្រូវបានប្រមុខដឹកនាំប្រទេសទាំងពីរបច្ចុប្បន្ន បន្តលើកស្ទួយឈានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺ «កិច្ចសហប្រតិ បត្តិការ ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលបាននឹងកំពុងផ្តល់ផ្លែ ផ្កាជាក់ស្តែង លើគ្រប់វិស័យ ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ឯកឧត្តម បានបន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ព្រមទាំងបានជម្រុញកិច្ច ព្រម ព្រៀងគម្រោងអភិវឌ្ឍន៍ជាច្រើន ប្រែក្លាយឲ្យទៅជាការអនុវត្តជាក់ស្តែង ។
សម្តេចបានគូសបញ្ជាក់ថា «ទាំងនេះបានបង្ហាញពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការភា ពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការជម្រុញអនុវត្តន៍គោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយរបស់មិត្តចិន» ។
សម្តេចបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគមានការរីកចំរើនយ៉ាងខ្លាំង ធ្វើឲ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្ម និងជាប្រទេស មានទុនវិនិយោគធំទី១នៅកម្ពុជា ទន្ទឹមនឹងនោះក៏បានចាត់វិធានការ ដើម្បីពង្រឹងការ នាំចូលពីប្រទេសកម្ពុជាលើផលិតផល កសិកម្មជាច្រើនប្រភេទ។
សម្តេច ៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ទោះបីលោក បានបញ្ចប់បេសកកម្ម ការទូតនៅកម្ពុ ជា ហើយទៅបំពេញតួនាទីថ្មីនៅក្នុងស្ថាប័នណាមួយក៏ដោយ លោកនឹងនៅតែបន្តរក្សាទំនាក់ ទំនងល្អជាមួយកម្ពុជា។ ខ្ញុំសូមជូនពរ លោកមានសុខភាពល្អ និងនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកប ដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មបន្តបន្ទាប់ទៀត» ៕
ចែករំលែកព័តមាននេះ