ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលយន្តហោះ​ទំនើប​​​សម្តេច​តេ​ជោ ហ៊ុន សែន ជិះ​ម្តងនេះម៉េចដែរ!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅលើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​(UN) នៅ​បូ​រី​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ដំណើរ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅលើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​(UN) នៅ​បូ​រី​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា មិន​បាន​ប្រើ​យន្តហោះ​របស់ Cambodia Angkor Air ដូច​សព្វដងនោះ​ទេ គឺ​បាន​ប្តូរ​មក​ប្រើ​យន្តហោះ​របស់​ក្រុមហ៊ុន Deerjet ដែល​ជា​ប្រភេទ​យន្តហោះ ៧៨៧-៨
ដ៏​ទំនើប​របស់​ក្រុមហ៊ុន Boeing ជា​ជំនួស​វិញ ។ 

ការ​ប្តូរ​មក​ប្រើប្រាស់​យន្តហោះ​នេះ ដោយសារ​តែ​យន្តហោះ​របស់​កម្ពុជា​ដែល​សម្តេច​ធ្លាប់​ប្រើ​ដូច​សព្វ​ដងនោះ​ជា​ប្រភេទ​យន្តហោះ​ខ្នាត​តូច ដែល​មិន​អាច​ហោះហើរ​ឆ្លង​ទ្វីប​បាន ។ ចំណែក​យន្តហោះ​របស់​ក្រុមហ៊ុន Deerjet មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ហោះហើរ​ឆ្លង​ទ្វីប ​និង​មហាសមុទ្រ ។ ប្រភេទ​យន្តហោះ​របស់​ក្រុមហ៊ុន Deerjet មាន​ផ្តល់​សេវាកម្ម​យ៉ាង​ល្អ​ប្រណីត ។ យន្តហោះ ៧៨៧-៨ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Boeing ហើយ​ត្រូវ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១១ ក្នុង​តម្លៃ​គោល​២២៤,៦​លាន​ដុល្លារ និង​ជ្រើសរើស​ឲ្យ​ដាក់​ដំណើរការ​ជា​លើ​ដំបូង​ដោយ All Nippon Airways របស់​ជប៉ុន ។

យន្តហោះ​នេះ​ដំណើរការ​ដោយ​ម៉ា​សុ​ី​ន​ប្រភេទ Roll Royce Trent ១០០០ ឬ General Electric GEnx-១B ហើយ​អាច​ធ្វើការ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​ចំនួន​១៧​ម៉ោង ឬ​១៤.២០០​គីឡូម៉ែត្រ​-១៥.២០០​គីឡូម៉ែត្រ និង​មាន​សមត្ថភាព​ធ្វើការ​ហោះហើរ​ក្នុង​រយៈកម្ពស់ ១០.៧០០​ម៉ែត្រ ជាមួយ​ល្បឿន​៩៥៤​គីឡូម៉ែត្រ​/១​ម៉ោង ។ សម្រាប់​តួ​យន្តហោះ​មាន​ប្រវែង​៥៦,៧​ម៉ែត្រ ទទឹង​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ប្រវែង​៦០,១​ម៉ែត្រ និង​កម្ពស់​ពី​ដី​១៦​ម៉ែត្រ ។

ក្រុមហ៊ុន Deerjet បាន​ជ្រើសរើស​យក​៧៨៧-៨ ជា​លើក​ដំបូង ដើម្បី​បម្រើសេវា​កម្ម​របស់​ខ្លួន​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៦ ជាមួយ​ការ​រចនា​ជា​ពិសេស​និង​ប្រណីត ស្រប​ទៅ​នឹង​ការ​បម្រើ​សេវាកម្ម​លំដាប់​ផ្កាយ​៧ សម្រាប់​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ ក៏​ដូច​ជា​អភិជន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ